វៀតណាមកសាងសង្គមមួយម្ចាស់ការនិងសុវត្ថិភាពចំពោះមុខគ្រោះធម្មជាតិ

Chia sẻ
(VOVworld)-នាព្រឹកថ្ងៃទី១៣តុលា នៅក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែ​នាំមជ្ឈឹម

វៀតណាមកសាងសង្គមមួយម្ចាស់ការនិងសុវត្ថិភាពចំពោះមុខគ្រោះធម្មជាតិ - ảnh 1
អនុរដ្ឋមន្ត្រី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Hoang Van Thang ថ្លែងមតិក្នុងពិធី


(VOVworld)-នាព្រឹកថ្ងៃទី១៣តុលា នៅក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែ​នាំមជ្ឈឹមទទួលបន្ទុកការងារបង្ការប្រឆាំងគ្រោះធម្មជាតិបានរួមសហការជាមួយ ស្ថាប័នតំណាងមួយចំនួនរបស់អ.ស.បប្រចាំនៅវៀតណាម រៀបចំពិធីជួយជ្រោម
ជ្រែងទិវាអន្តរជាតិបង្ការប្រឆាំងនិងគ្រប់គ្រងគ្រោះធម្មជាតិ (ថ្ងៃទី១៣តុលា) ។ តាម សន្ទស្សន៍ហានិភ័យអាកាសធាតុសកលឆ្នាំ២០១៥របស់អ.ស.ប សរឲ្យ ឃើញថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសរងឥទ្ធិពលច្រើនបំផុត ដោយ
ផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។​ថ្លែងមតិនៅពិធីនេះ អនុរដ្ឋមន្ត្រី ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម លោក Hoang Van Thang បាន
ឲ្យដឹងថា៖

        “ប្រធានបទ “ចំណេះដឹងសម្រាប់ជីវភាពរស់នៅ” ក្នុងទិវានេះបានលើក កំពស់វិធីទាក់ទងផ្ទាល់សមស្របនឹងស្ថានការនៃតំបន់នីមួយៗ សំដៅលើក កំពស់សមត្ថភាពប្រឆាំងនឹងគ្រោះធម្មជាតិរបស់គ្រួសារនីមួយៗ បុគ្គលម្នាក់ៗ
និងសង្គមទាំងមូល។ ដោយគោលដៅនេះ ខ្ញុំសង្ឃឹមថា ក្រសួងស្ថាប័ននានា យល់ច្បាស់អំពីគ្រោះធម្មជាតិ និងបំរ៉ែបំរួលអាកាសធាតុ ”៕

ប្រតិកម្មទៅវិញ