វៀតណាម-កាតាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៩ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបលោក Soltan Bin Saad Al-Muraikhi រដ្ឋលេខាធិការក្រសួងការបរទេសកាតា មកជំរាបសួរ ក្នុងឱកាសចូលរួមកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងក្រសួងការបរទេសវៀតណាម និងកាតា។

ក្នុងជំនួបនេះ ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានក្នុងសម័យប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ រដ្ឋមន្ត្រី លោក Bui Thanh Son បានស្នើឲ្យភាគីទាំងពីរតាមដានយ៉ាងដិតដល់នូវការអនុវត្តការសន្យា និងកិច្ចព្រមព្រៀងដែលសម្រេចបាន ផ្តល់អាទិភាពលើការជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និង អនុវត្តគំនិតផ្តួចផ្តើមដើម្បីជំរុញការវិនិយោគរបស់កាតាក្នុងវិស័យដែលមានការយកចិត្តទុកដាក់ដូចគ្នា។

វៀតណាម-កាតាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសកាតា លោក Sultan bin Saad bin Sultan Al Muraikhi។ រូបថត៖ Lam Khanh/TTXVN

រដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរពង្រឹងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសការជំរុញតួនាទីជាសមាជិកសកម្ម ជាស្ពានដើម្បីជំរុញការចងសម្ព័ន្ធរវាងក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) និងអាស៊ាន។

រីឯខ្លួនវិញ រដ្ឋលេខាធិការកាតាបានអះអាងថា កាតាមានបំណងចង់ជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាមឱ្យកាន់តែស៊ីជម្រៅថែមទៀត។ កាតានឹងសម្របសម្រួលដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារកិច្ចសហប្រតិបត្តិការដែលបានពិភាក្សានៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ ជាពិសេសក្នុងការជំរុញដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងប្រទេសទាំងពីរ និងការសម្របសម្រួលលើបញ្ហាអន្តរជាតិ និងតំបន់។

នាព្រឹកថ្ងៃដដែល អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោកស្រី Nguyen Minh Hang និងរដ្ឋលេខាធិការក្រសួងការបរទេសកាតា លោក Soltan Bin Saad Al-Muraikhi បានធ្វើជាសហអធិបតីនៃសម័យប្រជុំពិគ្រោះយោបល់នយោបាយលើកទី៣ រវាងក្រសួងការបរទេសវៀតណាម និងកាតា៕

ប្រតិកម្មទៅវិញ