ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV) |
អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការជួយឧបត្ថម្ភជាបន្តបន្ទាប់របស់សហគមន៍អន្តរជាតិចំពោះ សាធារណរដ្ឋ អាហ្វ្រិកកណ្តាលនេះ ក្នុងដំណាក់កាលនាបច្ចុប្បន្ន សំដៅជួយប្រទេសនេះក្នុងការខិតខំប្រឹងប្រែងសន្តិភាព ការត្រៀមរៀបចំសម្រាប់ការបោះឆ្នោត ក៏ដូចជាដោះស្រាយស្ថានភាពមនុស្សធម៌ និងផលប៉ះពាល់ដោយសារជំងឺរាតត្បាតផងដែរ។ នៅចំពោះមុខការលំបាក និងគ្រោះថ្នាក់ ដែលកងកម្លាំងថែរក្សាសន្តិភាព កំពុងប្រឈមមុខក្នុងពេលប្រតិបត្តិការនៅអាហ្វ្រិកកណ្តាលនោះ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើភាពចាំបាច់ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនកងកម្លាំងទាំងនេះ ព្រមទាំងកិច្ចខិតខំប្រឹងប្រែងជួយប្រទេស និងប្រជាជននៅទីនេះផងដែរ៕