វៀតណាម និងកាហ្សាក់ស្ថាន ជាមិត្តល្អក្នុងដំណើរអភិវឌ្ឍន៍ថ្មី

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ២១ ខែសីហា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ ទីក្រុងហាណូយ ប្រធានរដ្ឋលោក Vo Van Thuong បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិក ដើម្បីទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym-Jomart Tokayev ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

វៀតណាម និងកាហ្សាក់ស្ថាន ជាមិត្តល្អក្នុងដំណើរអភិវឌ្ឍន៍ថ្មី - ảnh 1ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym-Jomart Tokaev (រូបថត៖ Thong Nhat/TTXVN)

ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា ប្រទេសទាំងពីរមានមោទនភាពចំពោះចំណងសាមគ្គីភាព មិត្តភាព ភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលកំពុងត្រូវបានពូនជ្រុំ និងបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅវៀតណាម ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពលើទិសដៅសំខាន់ៗ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី   និងកិច្ចព្រមព្រៀងនានាដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាព នាំឱ្យកិច្ចសហប្រតិបត្តិការវៀតណាម-កាហ្សាក់ស្ថានកាន់តែអភិវឌ្ឍន៍។

“ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីមកកាន់វៀតណាមលើកនេះ បានពង្រឹងទំនាក់ទំនងមិត្តភាពរវាងវៀតណាម និងកាហ្សាក់ស្ថាន ពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។ សុភាសិតកាហ្សាក់ស្ថានបានពោលថា "ដើមឈើឈររឹងមាំពឹងផ្អែកលើរឫស មនុស្សចង់រឹងមាំត្រូវរាប់អានមិត្ត”។ ខ្ញុំបានឮថាលោកប្រធានាធិបតីបានបង្ហាញពីបំណងចង់ភ្ជាប់ទំនាក់ទំនងជាមួយប្រទេសអភិវឌ្ឍន៍ចំនួន ៣០ ក្នុងពិភពលោក ក្នុងអត្ថបទអបអរខួបកំណើតលើកទី ១៧៥ឆ្នាំ របស់លោក Abai ដែលជាអ្នកឧត្តមគតិដ៏ល្បីល្បាញរបស់ប្រទេសកាហ្សាក់ស្ថាន។ វៀតណាមចង់ក្លាយជាមិត្ត ដៃគូដែលអាចទុកចិត្តបានរបស់ប្រទេសទាំងអស់ និងជាប្រទេសមួយក្នុងចំណោមប្រទេសសេដ្ឋកិច្ចកំពូលទាំង ២០ ទាក់ទងនឹងពាណិជ្ជកម្ម។ យើងមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីក្លាយជាមិត្តល្អក្នុងដំណើរអភិវឌ្ឍន៍ថ្មី”។

រីឯខ្លួនវិញ ប្រធាធិបតី Kassym-Jomart Tokaev បានសង្កត់ធ្ងន់ថា កាហ្សាក់ស្ថានចាត់ទុកវៀតណាមជាដៃគូស្នូល និងសំខាន់នៅតំបន់អាស៊ីអាគ្នេយ៍៕

ប្រតិកម្មទៅវិញ