វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការពារ និងគ្រប់គ្រងព្រំដែន

Chia sẻ
(VOVWORLD) - នាថ្ងៃអាទិត្យទី ១២ ខែកុម្ភៈ នៅទីក្រុងហូជីមិញ គណៈប្រតិភូបញ្ជាការដ្ឋានការពារព្រំដែននៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Le Duc Thai មេបញ្ជាការកងទ័ពការពារព្រំដែនបានជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា ដឹកនាំដោយ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការពារ និងគ្រប់គ្រងព្រំដែន - ảnh 1ទិដ្ឋភាពនៃសម័យពិភាក្សាការងារ  (រូបថត៖ កងទ័ពការពារព្រំដែន)

ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃលើលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងរយៈពេលកន្លងមក; កំណត់ទិសដៅកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលខាងមុខ។

ថ្នាក់ដឹកនាំនៃភាគីទាំងពីរបានឯកភាពនាពេលខាងមុខ នឹងពង្រឹងការសម្របសម្រួល និងលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការនៃប្រព័ន្ធច្រកទ្វារអន្តរជាតិ; ជំរុញការកែទម្រង់បែបបទរដ្ឋបាល ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចូល និងនាំចេញទំនិញ និងការឆ្លងដែនរបស់ពលរដ្ឋនិងមធ្យោបាយធ្វើដំណើរ។

វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចការពារ និងគ្រប់គ្រងព្រំដែន - ảnh 2ឧត្តមសេនីយ៌ទោ Le Duc Thai មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម និងនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃកម្ពុជា  (រូបថត៖ កងទ័ពការពារព្រំដែន)

ភាគីទាំងពីរក៏បានឯកភាពបន្តបង្កើតលក្ខខណ្ឌអំណោយផលជូនប្រជាពលរដ្ឋនៅសងខាងព្រំដែន ធ្វើដំណើរទៅវិញទៅមក ដើម្បីពិនិត្យ និងព្យាបាលជំងឺ សួរសុខទុក្ខសាច់ញាតិ ទិញ-លក់ និងផ្លាស់ប្តូរទំនិញសំខាន់ៗ ដើម្បីបម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានោះ ផ្តល់ប្រឹក្សាជូនអាជ្ញាធរមូលដ្ឋាន ដើម្បីជំរុញការផ្លាស់ប្តូរមិត្តភាពរវាងប្រជាជននៃភាគីទាំងពីរនៅតាមបណ្តោយព្រំដែ៕

ប្រតិកម្មទៅវិញ