ពាក្យស្លោកឃោសនាប្រឆាំងនឹង Covid-19 នៅវៀតណាម |
នៅក្នុងអត្ថបទនេះ អ្នកជំនាញ WB បានដកស្រង់ការព្យាករណ៍របស់ WB និង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)ថា វៀតណាមនឹងងើបឡើងវិញក្នុងរយៈពេល ៦ ខែចុងឆ្នាំ ហើយតាមការព្យាករណ៍ នៅឆ្នាំនេះ វៀត ណាម នឹងបន្តក្លាយជាប្រទេសមួយក្នុងចំណោមបណ្តាប្រទេសដែលមានអត្រាកំណើនលឿនបំផុតលើពិភព លោក។ លោករូបនេះបានអះអាងថា វៀតណាមគឺជាខឿនសេដ្ឋកិច្ចមួយដែលមានភាពធន់ទ្រាំគួរឱ្យកត់ សម្គាល់ ដោយសារផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនៅតែរក្សាបាននូវអត្រាកំណើន ៣,៨% សម្រាប់ត្រីមាសទី ១ នៃឆ្នាំ ២០២០។ ជាមួយគ្នានេះ សេដ្ឋកិច្ចការបរទេស ដែលជាកម្លាំងចលករដ៏សំខាន់របស់វៀតណាម នៅតែកំពុងអភិវឌ្ឍយ៉ាងស្វាហាប់។ លើសពីនេះទៅទៀត ការនាំចេញក្នុងរយៈពេល ៤ ខែដំបូង នៃឆ្នាំនេះកើនឡើង ៥% ហើយវិនិយោគិនបរទេស នៅបន្តហូរចូលមកវៀតណាម ពោលគឺ ចាប់ពីខែមករាដល់ខែមេសាឆ្នាំ ២០២០ ចំនួនទឹកប្រាក់វិនិយោគផ្ទាល់ពីបរទេសជាង ១២ ពាន់លានដុល្លារត្រូវបានចុះបញ្ជីនៅវៀតណាម។
យោងតាមអ្នកជំនាញនៃ WB ហេតុផលមួយចំនួន ដែលសេដ្ឋកិច្ចរបស់វៀតណាមមានភាពធន់ទ្រាំខ្លាំងយ៉ាងដូច្នេះ គឺដោយសារ៖ ទី ១ ការគ្រប់គ្រងសារពើពន្ធដោយមានទុនផ្ទុកបំរុងលំហូរសាច់ប្រាក់យ៉ាងសំខាន់មុនពេលផ្ទុះជំងឺរាតត្បាត និង ថវិកាផ្ទុកបំរុង ចំនួន៥% ត្រូវបានចំណាយសម្រាប់ករណីចាំបាច់។ ទីពីរ វៀតណាមបានចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីកាត់បន្ថយការចំណាយ Logistics និងបែបបទរដ្ឋបាល សម្រាប់អាជីវកម្មនាំចេញ។ ទីបីគឺសេដ្ឋកិច្ចឌីជីថល ដែលត្រូវបានស្តែងចេញពីការអនុវត្តបច្ចេកវិទ្យាក្នុងការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ទាំងអស់នេះបង្ហាញថា ផែនការឆ្លើយតបនឹងជំងឺរួមផ្សំរវាងចក្ខុវិស័យនិងការអនុវត្តជាក់ស្តែងគឺជាមេរៀនដ៏មានតម្លៃសម្រាប់ប្រទេសដទៃផងដែរ៕