|
ប្រធាន CNE លោកស្រី Tibisay Lucena នៅសន្និសីទកាសែត នៅរដ្ឋធានី Caracas នាថ្ងៃទី១ សីហា (រូបថត៖ AFP/TTXVN) |
(VOVworld) - ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតវេណេហ្ស៊ុយអេឡា (CNE)
នាថ្ងៃទី២១ កញ្ញា បានច្រានចោលលទ្ធភាពរៀបចំការបោះប្រជាមតិសំដៅទម្លាក់
ប្រធានាធិបតីលោក Nicolas Maduro ពីតំណែងក្នុងឆ្នាំនេះ។សេចក្ដីប្រកាសរបស់
CNE បានលើកច្បាស់ថា ការបោះប្រជាមតិត្រឹមតែប្រព្រឹត្តទៅនាពាក់កណ្ដាល
ត្រីមាសទី១ឆ្នាំ២០១៧ ប្រសិនបើសម្ព័ន្ធភាពតុសាមគ្គីភាពជាតិ (MUD) ឆ្លើយតប
នឹងលក្ខខ័ណ្ឌតាមការកំណត់របស់ច្បាប់យ៉ាងគ្រប់គ្រាន់។ដំណាក់កាលទី២នៃ
ដំណើរការប្រមូលផ្ដុំហត្ថលេខាដើម្បីរៀបចំការបោះប្រជាមតិ នឹងប្រព្រឹត្តទៅចាប់
ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ តុលាខាងមុខ។ក្នុងដំណាក់កាលនេះ ភាគីប្រឆាំងចាំបាច់
ត្រូវប្រមូលផ្ដុំបាន២០%ហត្ថលេខាអ្នកបោះឆ្នោត៕