វ៉ាក់សាំងអេបូឡា៖សង្ឃឹមបញ្ចប់មហាអាសន្នរោគនៅតំបន់អាហ្វ្រិកខាងលិច

Chia sẻ
(VOVworld)-អង្គការសុខភាពពិភពលោក (WHO) បាន
ប្រកាសនាថ្ងៃទី៣១កក្កដា ថា យថាទស្សន៍ឈានទៅ
ដល់ការផលិតវ៉ាក់សាំង

(VOVworld)-អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនាថ្ងៃទី៣១កក្កដា
ថា យថាទស្សន៍ឈានទៅដល់ការផលិតវ៉ាក់សាំងមួយមានប្រសិទ្ធភាពប្រឆាំង នឹងអេបូឡាកំពុងខិតជិតមកដល់។ ទោះបីជានៅដំណើរការ តេស្តចាំបាច់មួយ
ចំនួនក្តី ប៉ុន្តែវ៉ាក់សាំង VSV-EBOV កំពុងនាំមកនូវប្រសិទ្ធភាពខ្ពស់។ មនុស្សជាង
៤ពាន់នាក់ ពេលដែលបានចាកវ៉ាក់សាំងនេះក្រោយពីពួកគាត់មានការទាក់ទង
ជាមួយអ្នកជំងឺ គឺលទ្ធផលសរឲ្យឃើញថា គ្មាននរណាម្នាក់ក្នុងចំណោមពួកគាត់
ឆ្លងជំងឺអេបូ ឡានៅឡើយ។ អគ្គនាយក WHO Magaret Chan បានចាត់ទុកនេះជា
ការបោះ ជំហានលោតផ្លោះមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងមហាអាសន្នរោគ
អេបូឡា ដែល បណ្តាលឲ្យមនុស្សរាប់ពាន់នាក់នៅអាហ្វ្រិកត្រូវស្លាប់នាពេល
កន្លងទៅ។ តាមមជ្ឈដ្ឋានសុខាភិបាលថា វ៉ាក់សាំងនេះមិនទាន់ទទួលបានលិខិត
អនុញ្ញត្តិ ហើយត្រូវមានព័ត៌មានបន្ថែម អំពីប្រសិទ្ធិភាពមុននឹងដាក់ឲ្យប្រើប្រាស់
ជាទូទៅ៕

ប្រតិកម្មទៅវិញ