|
លីបេរីយ៉ាប្រឈមមុខនឹងគ្រោះអាសន្នស្លាប់រស់ដោយអាសន្នរោគ ebola (Reuters) |
Vovworld-ថ្លែងមតិចំពោះមុខក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ រដ្ឋមន្ត្រីក្រសួងការពារជាតិលីបេរីយ៉ាលោក Brownie Samukai នាថ្ងៃទី៩កញ្ញាបាន
ព្រមានថា មហាអាសន្នរោគ Ebola កំពុងគំរាមកំហែងដល់ការស្លាប់រស់របស់ប្រទេសអាហ្វ្រីកខាងលិចនេះ។ លីបេរីយ៉ាជាប្រទេសរងឥទ្ធិពលដ៏ធ្ងន់ធ្ងរបំផុត
របស់ ebola ដោយមានករណីជាង១២០០នាក់ត្រូវស្លាប់។ រដ្ឋមន្ត្រី Samukai បាន
សង្កត់ធ្ងន់ថា ការស្លាប់រស់របស់លីបេរីយ៉ាកំពុងត្រូវគំរាមកំហែងដ៏ធ្ងន់ធ្ងរ។
មហាអាសន្នរោគ Ebola នាបច្ចុប្បន្នត្រូវបានចាត់ទុកគឺធ្ងន់ធ្ងរបំផុតគិតតាំងពីមានវត្តមាននាឆ្នាំ១៩៧៦។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Ban
Ki Moon មានផែនការរៀបចំកិច្ចប្រជុំអន្តរជាតិស្ដីពី ebola នាចុងខែកញ្ញានេះនៅ
ទីក្រុង New York អាមេរិកនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិសំដៅអំពាវនាវរដ្ឋាភិបាលនៃបណ្ដាប្រទេសបង្កើនការរួមចំណែកឲ្យការបង្ការប្រឆាំងនឹងប្រភេទវីរុសសម្លាប់មនុស្សនេះ៕