លោកអគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំកំពូល។
(រូបថត៖ VNA) |
ក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំកំពូលបានវាយតម្លៃថា ក្នុងរយៈពេល២ខែកន្លងមក វៀតណាមសម្រេចបានលទ្ធផលសំខាន់ៗជាច្រើនក្នុងវិស័យ៖ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខ កិច្ចការបរទេស ការកសាងបក្ស និងប្រព័ន្ធនយោបាយ ជា ពិសេសគឺការរៀបចំប្រកបដោយជោគជ័យនូវសន្និបាតមជ្ឈិមលើកទី៩ សម័យប្រជុំរដ្ឋ សភាលើកទី ៧ (ដំណាក់កាលទី១) នីតិកាលទី១៥ ដែលមានខ្លឹមសារសំខាន់ៗជាច្រើន។ ស្ថានភាពសេដ្ឋកិច្ចសង្គមបន្តមានការវិវឌ្ឍន៍ជាវិជ្ជមាន ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរ ភាពហើយតុល្យភាពសំខាន់ៗត្រូវបានធានាផងដែរ។
ទាក់ទងនឹងកិច្ចការសំខាន់ៗមួយចំនួននាពេលខាងមុខ ថ្នាក់ដឹកនាំកំពូលបានសង្កត់ធ្ងន់ថា ស្ថានភាពពិភពលោកបន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ មិនអាចទាយទុក ជាមុនបាន ជាមួយនឹងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗរវាងប្រទេសធំៗ ការកើន ឡើងនៃជម្លោះ ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាត ដែលបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ...ហេតុដូច្នេះ ត្រូវបន្តលើកកម្ពស់បន្ថែមទៀតនូវ ស្មារតីសាមគ្គីភាព ឯកភាព ដឹកនាំអនុវត្តន៍ការងារប្រកបដោយប្រសិទ្ធភាព។ ជាក់ ស្ដែងគឺ ចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងក្លានូវកំណើនសេដ្ឋកិច្ច ដោយភ្ជាប់នឹងការពង្រឹង និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការគ្រប់គ្រងអតិផរណា ការធានាតុល្យភាពសំខាន់ៗ នៃសេដ្ឋកិច្ច ហើយផ្ដោតលើការដោះស្រាយការលំបាកសម្រាប់ផលិតកម្មអាជីវកម្ម។ ជំរុញកំណែទម្រង់បែបបទរដ្ឋបាល ការធ្វើបរិវត្តកម្មឌីជីថល; បង្កើនវិធានការបង្ការ ទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិ អគ្គីភ័យ ទឹកជំនន់ គ្រោះរាំងស្ងួត និងការជ្រាបចូល នៃទឹកប្រៃ; ធានាសុវត្ថិភាពចរាចរណ៍ សន្តិសុខ និងសុវត្ថិភាពចំណីអាហារ។ ធានា យ៉ាងរឹងមាំនូវការការពារជាតិ និងសន្តិសុខជាតិ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម។ អនុវត្តន៍កិច្ចការបរទេសប្រកបដោយប្រសិទ្ធភាព ពង្រឹងទំនាក់ទំនងជាមួយប្រទេស និងដៃគូសំខាន់ៗ ផ្តល់អាទិភាព ជំរុញ និងរៀបចំយ៉ាងយកចិត្តទុកដាក់នូវព្រឹត្តិការណ៍ កិច្ចការបរទេសក្នុងប្រទេស និងក្រៅប្រទេស រក្សាបាននូវបរិយាកាសសន្តិភាព ស្ថិរ ភាព ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
លើសពីនេះ ថ្នាក់ដឹកនាំកំពូលក៏បានស្នើឱ្យផ្ដោតសំខាន់លើការបំពេញការងារឱ្យ បានល្អ ដើម្បីត្រៀមរៀបចំដឹកនាំមហាសន្និបាតបក្សភាគគ្រប់លំដាប់ថ្នាក់ឆ្ពោះទៅ កាន់មហាសន្និបាតបក្សលើកទី១៤ផងដែរ៕