លោកអគ្គលេខាបក្ស Nguyen Phu Trong - មេដឹកនាំឆ្នើមដែលបានលះបង់អស់មួយ ជីវិតដើម្បីប្រទេសជាតិនិងប្រជាជន

Chia sẻ

(VOVWORLD) - នេះគឺជាចំណងជើងអត្ថបទសរសេររបស់លោកនាយឧត្តមសេនីយ៍ To Lam សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ អត្ថបទនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី ១៩ ខែកក្កដា បន្ទាប់ពីលោកអគ្គលេខា បក្ស Nguyen Phu Trong បានទទួលមរណភាព។

លោកអគ្គលេខាបក្ស Nguyen Phu Trong - មេដឹកនាំឆ្នើមដែលបានលះបង់អស់មួយ ជីវិតដើម្បីប្រទេសជាតិនិងប្រជាជន - ảnh 1អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ VNA)
នៅដើមអត្ថបទ លោកប្រធានរដ្ឋ To Lam បានអះអាងថា លោកអគ្គលេខាបក្ស Nguyen Phu Trong គឺជាមនុស្សម្នាក់ដែលមានបញ្ញាដ៏ឈ្លាសវៃ និងទេពកោសល្យដ៏ធំធេងរបស់បដិវត្តន៍
វៀតណាម ជាមនោគមវិទូ អ្នកវប្បធម៌ ជាទង់ទ្រឹស្ដីរបស់បក្ស ជាកូនសិស្សដ៏ឆ្នើមដែលសិក្សានិងអនុវត្តន៍ឥតឈប់ឈរតាមសតិអារម្មណ៍ សីលធម៌ និង រចនាបទរបស់លោកប្រធានហូជីមិញដ៏ឧត្តុង្គឧត្តម ដែលបានលះបង់ពេញមួយជីវិត ដើម្បីបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិ រស់នៅពេញមួយជីវិត ដើម្បីបម្រើ ប្រទេសជាតិនិងប្រជាជន។
អស់រយៈពេលជាង ៥៥ ឆ្នាំធ្វើការជាបន្តបន្ទាប់ លោកអគ្គលេខាបក្ស Nguyen Phu Trong បានរួមជាមួយសមូហភាពគណៈកម្មាធិការមជ្ឈិមបក្ស កសាងបក្សដោយ ឥតឈប់ឈរឲ្យកាន់តែស្អាតស្អំនិងរឹងមាំ; កសាងនីតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយប្រជាជន ដើម្បីប្រជាជន; បំពេញបន្ថែម សុក្រិត និងដឹកនាំការអនុវត្តប្រកប ដោយជោគជ័យនូវគោលមាគ៌ាផ្លាស់ប្ដូរថ្មី កសាងប្រទេសវៀតណាមដែល “មិនធ្លាប់ មានបុព្វហេតុ កម្លាំង កិត្យានុភាព និងឋានៈអន្តរជាតិដូចសព្វថ្ងៃនេះទេ”។
លោកអគ្គលេខាបក្ស រួមជាមួយគណៈកម្មាធិការមជ្ឈិមបក្ស បានកសាងផែនការ និងដឹកនាំការអនុវត្តប្រកបដោយជោគជ័យនូវគោលជំហរយុទ្ធសាស្ត្រអំពីការកសាង និងពង្រឹងបក្ស; តស៊ូយ៉ាងប្ដូរផ្ដាច់និងខ្ជាប់ខ្ជួនប្រឆាំងនឹងបុគ្គលនិយម ប្រឆាំងនឹងភាព សឹករិចរិលក្នុងបក្ស ប្រឆាំងនឹងអំពើពុករលួយ ភាពអវិជ្ជមាន ដោយដើរទន្ទឹមគ្នានឹង ការហាត់ពត់លត់ដុំដោយឥតឈប់ឈរនូវសីលធម៌បដិវត្តន៍ ឫទ្ធានុភាព កម្រិតបញ្ញា សមត្ថ ភាពត្រួសត្រាយផ្លូវ ពង្រីកប្រពៃណីល្អប្រសើរ និងទំនាក់ទំនងជិតស្និទ្ធជាមួយ ប្រជាជន។
ក៏ក្រោមការដឹកនាំរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ផងដែរ ឯកសារនៃមហាសន្និបាតបក្សលើកទី ១៣ បានលើកឡើងយ៉ាងទូលំទូលាយ និង ស៊ីជម្រៅអំពីវិស័យវប្បធម៌។ សន្និសិទទូទាំងប្រទេសរបស់បក្សស្តីពីវប្បធម៌ ក្រោយ រយៈពេលជាង ៧០ឆ្នាំ គឺជាសញ្ញាសម្គាល់ដែលផ្សារភ្ជាប់គំនិត និងសកម្មភាពរបស់ បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូល ដើម្បីលើកកម្ពស់យ៉ាងខ្លាំង នូវតួនាទីរបស់វប្បធម៌ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ អនុវត្តន៍សេចក្តីប្រាថ្នាអំពីការអភិវឌ្ឍប្រទេសជាតីប្រកបដោយភាពសម្បូររុងរឿងនិងសុភមង្គល។
ដោយមានទស្សនវិស័យនយោបាយដ៏ជ្រាលជ្រៅ និងការត្រិះរិះយុទ្ធសាស្ត្រ លោកអគ្គលេខាបក្ស Nguyen Phu Trong រួមជាមួយគណៈកម្មាធិការមជ្ឈិមបក្ស បានអភិវឌ្ឍការត្រិះរិះកិច្ចការបរទេសរបស់វៀតណាម សង្ខេបតថភាពជាក់ស្ដែង និងបង្កើតសិល្បៈ “ការទូតដើមឬស្សី”; កសាង និងអភិវឌ្ឍន៍កិច្ចការបរទេស និងការទូត របស់វៀតណាម ពោរពេញទៅដោយអត្តសញ្ញាណ “ដើមឬស្សីវៀតណាម”។
សតិអារម្មណ៍ដ៏ខ្ជាប់ខ្ជួនរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong នោះគឺ ប្រជាជន គឺការបម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម ការកសាងមនុស្ស យក ប្រជាជនជាកម្មវត្ថុ ជាចំណុចស្នូលនៃបុព្វហេតុផ្លាស់ប្ដូរថ្មី។
អត្ថបទសរសេរនេះបានអះអាងថា ពេញមួយជីវិតរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong បានលះបង់យ៉ាងខ្ជាប់ខ្ជួនសម្រាប់បុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជាតិដោយស្មារតី និងឆន្ទៈមោះមុត មិនថយក្រោយនៅចំពោះមុខការលំបាក ឧបសគ្គ; ប្រកាន់ខ្ជាប់នូវគោលការណ៍ រស់នៅពេញមួយជីវិត ដើម្បីប្រទេសជាតិ និងប្រជាជន ត្រូវបានបងប្អូនកម្មាភិបាល បក្ខជននិងប្រជាជនគោរព ជឿជាក់ ទុកចិត្ត និងស្រឡាញ់ ក៏ដូចជាត្រូវបានមិត្តភក្តិអន្តរជាតិគោរព និងវាយតម្លៃខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ