ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូជនមានកិត្យានុភាពមកពីខេត្ត Tuyen Quang (រូបថត៖ VNA) |
នាព្រឹកថ្ងៃទី ១៧ ឧសភា នៅវិមានប្រធានរដ្ឋ លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូជនមានកិត្យានុភាពក្នុងសហគមន៍បងប្អូនជនរួមជាតិភាគតិចនៅខេត្តTuyen Quang។ អញ្ជើញថ្លែងនៅទីនេះ លោកប្រធានរដ្ឋបានអះអាងថា បក្ស និងរដ្ឋជានិច្ចកាលចាត់ទុកការងារជនជាតិគឺជាភារកិច្ចយុទ្ធសាស្ត្រក្នុងបុព្វហេតុបដិវត្តន៍ ហើយជានិច្ចកាលយកចិត្តទុកដាក់ណែនាំស្ថាប័នគ្រប់ជាន់ថ្នាក់អនុវត្តន៍ល្អនូវការងារជនជាតិ និងរាល់គោលនយោបាយ គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម ការធានាការពារជាតិ និងសន្តិសុខក្នុងតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ សំដៅកែលម្អជីវភាពខាងសម្ភារៈ និងស្មារតីរបស់បងប្អូនជនរួមជាតិភាគតិច និងបង្រួញគម្លាតអភិវឌ្ឍន៍រវាងតំបន់ព្រៃភ្នំ និងតំបន់ទំនាប និងនាំមកនូវជីវភាពរស់នៅសម្បូរធូធារ សុភមង្គលជូនជូនរួមជាតិ។
ប្រធានរដ្ឋលោក Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបនេះ (រូបថត៖ VNA) |
លោកប្រធានរដ្ឋមានជំនឿជាក់ថា ជនមានកិត្យានុភាពឆ្នើមៗក្នុងចំណោមជនរួមជាតិបន្តធ្វើជាគំរូសម្រាប់កូនចៅ និងសហគមន៍ ព្រមទាំងជាកត្តាដ៏សកម្មក្នុងបណ្ដាចលនារបស់មូលដ្ឋាន ចលនា ណែនាំដល់ជនរួមជាតិនៅតាមភូមិស្រុករបស់ខ្លួនរួមគ្នាខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ក៏ដូចជាចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងត្រៀមខ្លួនជាស្រេចការពារមាតុភូមិផងដែរ៕