លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញមកដល់ទីក្រុងវៀងចន្ទន៍ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ មេសា នេះ យន្តហោះ ដឹកលោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay រដ្ឋធានីវៀងច័ន្ទ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវ តបតាមការអញ្ជើញរបស់អគ្គលេខាធិកាគណៈកម្មាធិការមជ្ឈិមប្រជាជនបក្សបដិវត្តន៍ឡាវ ថងលូន ស៊ីសូលីត (Thongloun Sisoulith)។

លោកប្រធានរដ្ឋ Vo Van Thuong អញ្ជើញមកដល់ទីក្រុងវៀងចន្ទន៍ ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅឡាវ - ảnh 1ថ្នាក់ដឹកនាំឡាវទទួលស្វាគមន៍លោកប្រធានរដ្ឋ Vo Van Thuong នៅអាកាសយានដ្ឋាន  (រូបថត៖ VOV)

មានវត្តមាននៅព្រលានយន្តហោះ Wattay ដើម្បីទទួលស្វាគមន៍លោកប្រធានរដ្ឋ Vo Van Thuong និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម មានប្រធានខុទ្ទការល័យប្រធានរដ្ឋឡាវ Khemmani Pholsena; អភិបាលក្រុងវៀងច័ន្ទ លោក Atsaphangthong Siphandone; អនុរដ្ឋមន្ត្រីការបរទេស Thongphane Savanphet; ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម លោក Sengphet Houngboungnuang; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung…។

តាមគម្រោង ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវរយៈពេលពីរថ្ងៃ លោកប្រធានរដ្ឋ Vo Van Thuong នឹងចូលរួមពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ  ជួបពិភាក្សា និងរួមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ប្រធានរដ្ឋ លោក Vo Van Thuong ក៏បានជួបជាមួយនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភាឡាវ; ទទួលជួបប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវ  កសាងជាតិ; ទទួលជួបប្រធានគណៈកម្មាធិការមជ្ឈិមសមាគមមិត្តភាពឡាវ-វៀតណាម; ចូលរួមពិធីជប់លៀងអបអរសាទររបស់អគ្គលេខាបក្ស ប្រធារដ្ឋឡាវ; ទៅទស្សនានិងជួបសំណេះសំណាលជាមួយកម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅឡាវ រួមទាំងជួបតំណាងសហគមន៍វៀតណាមប្រចាំនៅឡាវ ផងដែរ៕

ប្រតិកម្មទៅវិញ