ប្រធានរដ្ឋ លោក Vo Van Thuong បានអះអាងថា បក្ស រដ្ឋ តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយគោរព និងធានាសេរីភាពខាងជំនឿសាសនារបស់ប្រជាជន (រូបថត៖ VGP) |
ថ្លែងមតិនៅទីនេះ លោកប្រធានរដ្ឋ បានវាយតម្លៃខ្ពស់ចំពោះ កាតូលិកជននៅទីសំណាក់អាសឺវែក Hue ដែលបានបំពេញការងារយ៉ាងល្អនាពេលថ្មីៗនេះ បានរួមចំណែកក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃតំបន់ និងប្រទេសជាតិ រួមចំណែកធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។ លោកប្រធានរដ្ឋសង្ឃឹមថា ក្នុងតួនាទីជាអារសឺវែក Giuse Nguyen Chi Linh នឹងបន្តណែនាំ លើកទឹកចិត្តដល់បងប្អូនអ្នកកាន់សាសនាកាតូលិកនៃ Archdiocese Hue បន្តលើកតម្កើងស្មារតីគោរពព្រះ ស្នេហាជាតិ។ ស្រឡាញ់ព្រះនិងស្រឡាញ់ជនរួមជាតិ ដើម្បីឱ្យមានអំពើល្អទាំងខាងផ្លូវលោកនិងខាងផ្លូវធម៌; រួមដៃគ្នាកសាងប្រទេសឱ្យកាន់តែរីកចម្រើន និងសម្បូរសប្បាយ។
ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានមានប្រសាសន៍ថា លោកបានចុះហត្ថលេខាលើលិខិតអញ្ជើញសម្តេចប៉ាប Francis មកបំពេញទស្សនកិច្ចនៅវៀត ណាម; សង្ឃឹមថាសហគមន៍កាតូលិកវៀតណាមនឹងសម្របសម្រួលជាមួយភ្នាក់ងាររដ្ឋដើម្បីមានឱកាសទទួលស្វាគមន៍សម្តេចប៉ាបមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលឆាប់ៗខាងមុខនេះ៕