ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ទទួលជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកលោក Marc Evans Knapper ។ (រូបថត៖ TTXVN) |
នារសៀលថ្ងៃទី ១១ ខែកុម្ភៈ អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកលោក Marc Evans Knapper ក្នុងឱកាសមកជូនសារតាំង ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអបអរសាទរលោកឯកអគ្គរដ្ឋទូតដែលត្រូវ បានលោកប្រធានាធិបតី Joe Biden ប្រគល់ភារកិច្ចថ្មី។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាង ភាគីទាំងពីរកាន់តែស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ទំហំពាណិជ្ជកម្មរវាងប្រទេស ទាំងពីរក្នុងឆ្នាំ២០២១បានឈានដល់កំណត់ត្រាថ្មីដោយសម្រេចបានទឹកប្រាក់ចំនួន ១១១ពាន់លានដុល្លារអាមេរិក ហើយបច្ចុប្បន្ននេះវៀតណាមបានក្លាយជាដៃគូពាណិជ្ជ កម្មមួយក្នុងចំណោមដៃគូពាណិជ្ជកម្មធំបំផុតទាំង ១០ របស់សហរដ្ឋអាមេរិក។ រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូតអាមេរិកបាននិយាយថា លោកមានការចាប់អារម្មណ៍យ៉ាង ខ្លាំងចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់វៀតណាមក្នុងវិស័យជាច្រើន។ លោកឯកអគ្គរដ្ឋ ទូតបានអះអាងថា នឹងខិតខំប្រឹងប្រែង អស់ពីសមត្ថភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ ការពារជាតិ និងសន្តិសុខ។
អញ្ជើញទទួលឯកអគ្គរដ្ឋទូតម៉ិកស៊ិកក្នុងឱកាសមកជូនសារតាំង លោកប្រធាន រដ្ឋ Nguyen Xuan Phuc បានអបអរសាទរចំពោះលោក Alejandro Negrin Munoz ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហព័ន្ធ ម៉ិកស៊ិកប្រចាំនៅវៀតណាម។ ដោយសង្កត់ធ្ងន់លើទំនាក់ទំនងសហប្រតិបត្តិការ ដ៏ល្អប្រសើររវាងប្រទេសទាំងពីរនាពេលកន្លងមក ប្រធានរដ្ឋ Nguyen Xuan Phuc មានប្រសាសន៍ថា ភាគីទាំងពីរគួរតែរក្សាការផ្លាស់ប្តូរគ្នាទៅវិញទៅមក ការជួប ប្រាស្រ័យនយោបាយគ្រប់ជាន់ថ្នាក់ហើយជំរុញយន្តការសហប្រតិបត្តិការនានាផងដែរ។
លោកប្រធានរដ្ឋ Nguyen Xuan Phuc និងឯកអគ្គរដ្ឋទូតសិង្ហបុរីលោក Jaya Ratnam។ (រូបថត៖ TTXVN) |
មុននោះ នៅពេលទទួលជួបជាមួយឯកអគ្គរដ្ឋទូតសិង្ហបុរីលោក Jaya Ratnam លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ស្ថាប័នសមត្ថកិច្ចនៃប្រទេស ទាំងពីរត្រូវមានកម្មវិធីសហប្រតិបត្តិការដ៏ស៊ីជម្រៅថែមទៀត ដើម្បីឆ្ពោះទៅកាន់ការ រំលឹកខួបលើកតិ៥០ទិវាបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ២០២៣។ រីឯខ្លួនវិញ លោក ឯកអគ្គរដ្ឋទូត Jaya Ratnam បានសន្យាថា ក្នុងតួនាទីជាឯកអគ្គរដ្ឋទូត នឹងខិតខំប្រឹង ប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសលើ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការពារជាតិ និងសន្តិសុខ៕