លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់ភារកិច្ចដល់ខុទ្ទកាល័យប្រធានរដ្ឋ នៅដើមឆ្នាំថ្មី

Chia sẻ

(VOVWORLD) - លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកច្បាស់ថា ដោយមានការ យកចិត្តទុកដាក់ ការបញ្ជាដឹកនាំរបស់បក្សនិងរដ្ឋ ប្រជាជនទូទាំងប្រទេសបានទទួល អំណរបុណ្យតេត ស្វាគមន៍និទាឃរដូវថ្មីប្រកបដោយភាពកក់ក្ដៅ សុវត្ថិភាព សន្សំ សម្ចៃ ក្នុងនោះមានខុទ្ទកាល័យប្រធានរដ្ឋផងដែរ។ 

លោកប្រធានរដ្ឋ Nguyen Xuan Phuc ប្រគល់ភារកិច្ចដល់ខុទ្ទកាល័យប្រធានរដ្ឋ នៅដើមឆ្នាំថ្មី - ảnh 1ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc។ (រូបថត៖ VNA)
នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ដែលជាថ្ងៃធ្វើការដំបូងក្រោយពី ថ្ងៃឈប់សម្រាកបុណ្យតេតប្រពៃណីឆ្នាំខាល ចត្វាស័ក ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសំណេះសំណាល ប្រគល់ភារកិច្ចដល់ កម្មាភិបាល បុគ្គលិកនៃខុទ្ទកាល័យប្រធានរដ្ឋ។ 
លោកប្រធានរដ្ឋ Nguyen Xuan Phuc បានលើកច្បាស់ថា ដោយមានការ យកចិត្តទុកដាក់ ការបញ្ជាដឹកនាំរបស់បក្សនិងរដ្ឋ ប្រជាជនទូទាំងប្រទេសបានទទួល អំណរបុណ្យតេត ស្វាគមន៍និទាឃរដូវថ្មីប្រកបដោយភាពកក់ក្ដៅ សុវត្ថិភាព សន្សំ សម្ចៃ ក្នុងនោះមានខុទ្ទកាល័យប្រធានរដ្ឋផងដែរ។ លោកប្រធានរដ្ឋបានសង្កត់ធ្ងន់ថា ខុទ្ទកាល័យប្រធានរដ្ឋមានការទទួលខុសត្រូវដ៏ធ្ងន់ធ្ងរក្នុងការធ្វើសេនាធិការ ជំនួយការ សម្រាប់ប្រធានរដ្ឋនិងអនុប្រធានរដ្ឋ ដូច្នេះ លោកប្រធានរដ្ឋបានតម្រូវឲ្យខុទ្ទកាល័យ ប្រធានរដ្ឋក្នុងឆ្នាំ២០២២ នឹងបំពេញគ្រប់ភារកិច្ចទាំងអស់ឲ្យកាន់តែល្អថែមទៀត ដោយ អនុវត្តន៍យ៉ាងល្អនូវការងារសេនាធិការ ជំនួយការផង ព្រមទាំងរួមចំណែកក្នុងការ អភិវឌ្ឍប្រទេសជាតិទៀតផង។ តាមនោះ អង្គភាពនីមួយៗ បុគ្គលម្នាក់ៗសុទ្ធតែត្រូវ លើកកំពស់ស្មារតីទទួលខុសត្រូវ កសាងផែនការសកម្មភាព ចាប់ផ្ដើមការងារភ្លាមៗ តាំងពីថ្ងៃដំបូងវិលត្រឡប់មកធ្វើការឡើងវិញ៕

ប្រតិកម្មទៅវិញ