លោកនាយករដ្ឋមន្រ្តីអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19

Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ៦ ខែមេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីនៃកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19។

លោកនាយករដ្ឋមន្រ្តីអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំង COVID-19 - ảnh 1 លោកនាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹង COVID-19

ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋ មន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះការដែលប្រជាជន នៅតាមមូលដ្ឋានបានអនុវត្តវិធានការ រក្សាគម្លាតក្នុងសង្គមយ៉ាងល្អ និងអនុវត្តបានល្អនូវការណែនាំ របស់អាជ្ញាធរតំបន់ផងដែរ។ ទោះបីជាចំនួនករណីឆ្លង COVID-19 ក្នុងរយៈពេល ២ ថ្ងៃកន្លងមក មានការថយចុះយ៉ាងគំហុកក៏ដោយ ប៉ុន្តែ លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា នៅតែមិនបរានុម័ត និងចាំបាច់ត្រូវបន្តអនុវត្តនូវដំណោះស្រាយដែលបានដាក់ចេញ។

ចំពោះមុខនឹងផលប៉ះពាល់ពី COVID-19 បណ្តាលឲ្យប្រជាជនងាយរងគ្រោះក្នុងសង្គមជួបការលំបាកជាច្រើននោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា រដ្ឋាភិបាលបានពិភាក្សាលើពង្រោង សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល ស្តីពីកញ្ចប់ធានាសន្តិសុខសង្គមនិងបានព្រមព្រៀងលើខ្លឹម សារសំខាន់ៗ ដូចជា គោលការណ៍ជួយឧបត្ថម្ភ មុខសញ្ញាទទួលបានជំនួយឧបត្ថម្ភ ពេលវេលា និងកម្រិតជំនួយផង។ រដ្ឋាភិបាលក៏បានដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភាដើម្បីពិចារណានិងផ្តល់យោ បល់លើខ្លឹមសារមួយចំនួនដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់រដ្ឋសភា មុនពេលចេញកញ្ចប់ជំនួយនេះ៕

ប្រតិកម្មទៅវិញ