លោកនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្រ្តីបានឲ្យ ដឹងថា សកម្មភាពសេដ្ឋកិច្ចសង្គមត្រូវបានបើកឡើងវិញជាបណ្ដើរៗរួច ហើយ។ បញ្ហាបន្តទៀតគឺបើក ជើងហោះហើរអន្តរជាតិឡើងវិញ ប៉ុន្តែនៅ កម្រិតណាដើម្បីជៀសវាងការផ្ទុះជម្ងឺជាថ្មីម្ដងទៀត។
លោកនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 - ảnh 1លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញថ្លែងមតិបញ្ជាដឹកនាំនៅកិច្ចប្រជុំ។ (រូបថត៖ VGP) 

នារសៀលថ្ងៃទី១៨ កញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ច ប្រជុំគណៈអចិន្រ្តៃយ៍រដ្ឋាភិបាលអំពីការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19។ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរគ្រប់ជាន់ ថ្នាក់និងប្រជាជនទាំងមូល បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុង ការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត។ លោកនាយករដ្ឋមន្រ្តីបានឲ្យ ដឹងថា សកម្មភាពសេដ្ឋកិច្ចសង្គមត្រូវបានបើកឡើងវិញជាបណ្ដើរៗរួច ហើយ។ បញ្ហាបន្តទៀតគឺបើកជើងហោះហើរអន្តរជាតិឡើងវិញ ប៉ុន្តែនៅ កម្រិតណាដើម្បីជៀសវាងការផ្ទុះជម្ងឺជាថ្មីម្ដងទៀត។ នាពេលខាងមុខនេះ លោកនាយករដ្ឋមន្រ្តីបានយល់ព្រមឲ្យបើកជើងហោះហើរពាណិជ្ជកម្មជាមួយប្រទេសថៃឡើងវិញ ហើយសំណូមពរឲ្យអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែមានការគិតគូរយ៉ាងល្អិតល្អន់។

“ក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងសុខាភិបាល និងខេត្ត ក្រុងនានា បន្តត្រៀមរៀបចំហើយគ្រប់គ្រងឲ្យបានល្អនូវតំបន់ធ្វើចត្តាឡីស័ក អនុវត្តយ៉ាងទៀងទាត់បទបញ្ញត្តិនិងការណែនាំស្ដីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត មិនទុកឲ្យកើតមានការរីករាលដាលក្នុងសហគមន៍នោះឡើយ។ ទីក្រុងហាណូយនិងទីក្រុងហូជីមិញក៏ត្រូវត្រៀមរៀបចំសណ្ឋាគារខ្លះៗនៅឆ្ងាយពីមជ្ឈមណ្ឌលដើម្បីធ្វើជាតំបន់ធ្វើចត្តាឡីស័កផងដែរ”។

រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមបានឆ្លងកាត់រយៈពេល១៥ថ្ងៃ ជាប់ៗគ្នាហើយដែលមិនកត់ត្រាករណីឆ្លង Covid-19 ថ្មីនៅក្នុងសហគមន៍ នោះឡើយ។ ប៉ុន្តែ តាមលោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បាន ចាត់ទុកថា ត្រូវការព្យាករណ៍ពីករណីដែលអាចកើតមានឡើងដើម្បីចាត់ វិធានការឆ្លើយតប។ ទន្ទឹមនឹងការបើកជើងហោះហើរដើម្បីបញ្ជូនអ្នកជំនាញ  វិនិយោគិននិងអាណិកជន វៀតណាមវិលត្រឡប់មកប្រទេសវិញ គឺត្រូវតែ ចាត់វិធានការដើម្បីប្រសិនបើរកឃើញករណីឆ្លងវីរុស គឺមិនទុកឲ្យរីករាល ដាលទៅក្នុងសហគមន៍នោះឡើយ៕

ប្រតិកម្មទៅវិញ