លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េ ខាងត្បូងប្រចាំវៀតណាម

Chia sẻ
(VOVWORLD) - នៅថ្ងៃទី១២ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាម លោក Park Noh Wan។ 
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េ ខាងត្បូងប្រចាំវៀតណាម - ảnh 1នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh ទទួលជួបជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំវៀតណាម លោក Park Noh Wan។ (រូបថត៖ VNA)
នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានអះអាងថា វៀតណាម ជានិច្ចកាលគោរពទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងប្រទេស ទាំងពីរ ត្រៀមខ្លួនជាស្រេចសហការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូងដើម្បីពង្រីក ប្រសិទ្ធភាពនៃយន្តការដែលមានស្រាប់ ហើយបើកដំណាក់កាលថ្មីមួយនៃការលើក កម្រិតទំនាក់ទំនងសហប្រតិបត្តិការដោយមានជោគជ័យថ្មី គោលដៅខ្ពស់ជាង ឆ្ពោះទៅរកអនាគតកាន់តែល្អប្រសើរក្នុងទំនាក់ទំនងទ្វេភាគី។
ចំពោះកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ លោកនាយក រដ្ឋមន្រ្តី Pham Minh Chinh មានបំណងថា កូរ៉េខាងត្បូងបន្តសហប្រតិបត្តិការ ជួយ ឧបត្ថម្ភវៀតណាមក្នុងការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជម្ងឺរាតត្បាត ជា ពិសេសគឺវ៉ាក់សាំងនិងថ្នាំព្យបាលកូវីដ-១៩ ការអភិវឌ្ឍឧស្សាហកម្មឱសថសាស្ត្រនិង ការលើកកំពស់សមត្ថភាពសុខាភិបាលផងដែរ។
លើវិស័យសេដ្ឋកិច្ចវិញ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានសម្ដែង គោលបំណងថា ភាគីទាំងពីរបន្តជំរុញឲ្យអង្គភាពអាជីវកម្មកូរ៉េខាងត្បូង ជាពិសេសគឺ សម្ព័ន្ធក្រុមហ៊ុន សហគ្រាសធំៗបន្តវិនិយោគកាន់តែច្រើនថែមទៀតចូលមកវៀត ណាម។ លោកនាយករដ្ឋមន្ត្រីស្នើឲ្យភាគីទាំងពីរពិចារណាបើកជើងហោះហើរពាណិជ្ជ កម្មឡើងវិញ ហើយទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងរបស់គ្នាទៅវិញទៅមកក្នុង ពេលឆាប់ៗ សំដៅស្ដារប្រក្រតីភាពប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ តាមនោះ រួមចំណែករក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ទំនិញរវាងប្រទេសទាំងពីរនិងលើសកលលោកផងដែរ។ ក្រៅពីនោះ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ក៏បានស្នើឲ្យ ភាគីកូរ៉េខាងត្បូងយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀត ណាមដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅកូរ៉េខាងត្បូង។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Park Noh Wan បានជូនដំណឹងថា រដ្ឋា ភិបាលកូរ៉េខាងត្បូងនឹងជួយឧបត្ថម្ភរដ្ឋាភិបាលនិងប្រជាជនវៀតណាមនូវវ៉ាក់សាំង AstraZeneca ចំនួន១លាន១សែន ដូស ហើយគ្រោងនឹងមកដល់វៀតណាមនៅថ្ងៃ ទី១៣ តុលា។ ពាក់ព័ន្ធដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លោកឯកអគ្គរដ្ឋទូត Park Noh Wan បានបញ្ជាក់ថា វៀតណាមជាដៃគូសំខាន់ជួរមុខរបស់កូរ៉េខាងត្បូង ជាពិសេសលើវិស័យសេដ្ឋកិច្ច វិនិយោគនិងពាណិជ្ជកម្ម។ លោកឯកអគ្គរដ្ឋទូតឲ្យដឹង បន្ថែមទៀតថា កូរ៉េខាងត្បូងមានបំណងចង់លើកកម្រិតទំនាក់ទំនងរវាងប្រទេសទាំង ពីរឡើងដល់កំពស់ថ្មី ក្នុងឱកាសរំលឹកខួប ៣០ ឆ្នាំទិវាបង្កើតទំនាក់ទំនងការទូត៕

ប្រតិកម្មទៅវិញ