នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថតៈ VGP/Quang Hieu) |
មតិជាច្រើនបានលើកឡើងថា តាមរយៈការស្ទាបស្ទង់មតិ ឲ្យឃើញថា វិនិយោគិនបានបង្ហាញនូវជំនឿចិត្តរបស់ខ្លួន ដោយចាត់ទុកប្រទេសវៀតណាម ជាទិសដៅមានសុវត្ថិភាព មានគុណសម្បត្តិជាច្រើនដើម្បីទទួលស្វាគមន៍រលកវិនិយោគក្រោយ COVID-19។
អញ្ជើញថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកឡើងថា៖ ត្រូវប្រមូលផ្តុំនូវវិធានការនិងរបៀបធ្វើការជាក់លាក់ ដើម្បីទាញយកផលប្រយោជន៍ពីលំហូរវិនិយោគចូលមកវៀតណាម ដោយផ្តោត លើសម្ព័ន្ធអង្គភាពអាជីវកម្មពហុជាតិធំៗ មានបច្ចេកវិទ្យាខ្ពស់ ដែលឈរជួរមុខខ្សែសង្វាក់ផ្គត់ ផ្គង់។ ទន្ទឹមជាមួយគ្នានោះ ការទាក់ទាញការវិនិយោគបរទេសប្រកបដោយបច្ចេកវិទ្យាខ្ពស់និងមានតម្លៃបន្ថែមធំធេងដែលជាទិសដៅចាំបាច់ ប៉ុន្តែក្រៅពីនេះ បន្តបង្កើតលក្ខខណ្ឌអំណោយ ផលសម្រាប់គ្រប់សមាសភាពសេដ្ឋកិច្ចទាំងអស់ ជាពិសេសវិស័យឯកជនក្នុងការវិនិយោគរធ្វើអាជីវកម្មនៅវៀតណាម៕