លោកនាយករដ្ឋមន្ត្រីចុចប៊ូតងសម្ពោធបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៤ - តំបន់រដ្ឋធានី

Chia sẻ

(VOVWORLD) - ពិធីនេះត្រូវបានតភ្ជាប់បណ្តាញអ៊ីនធឺណិតទៅទីតាំងចំនួន ៧ ដែលគម្រោងទាំងនោះឆ្លងកាត់។

លោកនាយករដ្ឋមន្ត្រីចុចប៊ូតងសម្ពោធបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៤ - តំបន់រដ្ឋធានី - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់  (រូបថត៖ VOV)

នាព្រឹកថ្ងៃទី ២៥ មិថុនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានប្រកាសចាប់ផ្តើមគម្រោងវិនិយោគសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៤ - រដ្ឋធានីហាណូយ និងគម្រោងសាងសង់ផ្លូវល្បឿនលឿន Cao Lanh - An Huu (ដំណាក់កាលទី ១)។ ពិធីនេះត្រូវបានតភ្ជាប់បណ្តាញអ៊ីនធឺណិតទៅទីតាំងចំនួន ៧ ដែលគម្រោងទាំងនោះឆ្លងកាត់។

គម្រោងវិនិយោគសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៤ - រដ្ឋធានីហាណូយ មានប្រវែងជាង ១១២ គីឡូម៉ែត្រ ឆ្លងកាត់ក្រុងហាណូយ និងខេត្តចំនួន ២ គឺ Hung Yen និង Bac Ninh ដែលមានទុនវិនិយោគសរុបជាង ៨៥ ពាន់ពាន់លានដុង តាមទម្រង់៖ ការវិនិយោគសាធារណៈរួមបញ្ចូលគ្នាជាមួយ PPP។ ទន្ទឹមនឹងនោះ គម្រោងផ្លូវល្បឿន លឿន Cao Lanh (ខេត្ត Dong Thap) - An Huu (ខេត្ត Tien Giang) មានប្រវែងជាង ២៧ គីឡូម៉ែត្រ មានទុនវិនិយោគសរុបជិត ៦ ពាន់ពាន់លានដុងក្នុងទម្រង់ជាទុនវិនិយោគ។ គម្រោងទាំងពីរនេះស្ថិតក្នុងខ្សែសង្វាក់នៃគម្រោងដឹកជញ្ជូនសំខាន់ៗ  ត្រូវបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ ២០២៣។

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន គឺជាគោលនយោបាយសំខាន់របស់បក្ស និងរដ្ឋ ហើយជាភារកិច្ចនយោបាយសំខាន់របស់រដ្ឋាភិបាល។ ការអនុវត្តជាក់ស្តែងបានបង្ហាញថា  ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រត្រូវបានអភិវឌ្ឍន៍នៅទីណា នឹងបើកកន្លែងអភិវឌ្ឍន៍ថ្មីដល់នោះ ជាពិសេសតំបន់ទីក្រុងជាច្រើន មណ្ឌលឧស្សាហកម្ម សេវាកម្ម កន្លែងកម្សាន្ត គ្រឹះស្ថានវប្បធម៌ ការបណ្តុះបណ្តាល  កីឡា ការថែទាំសុខភាព និង ការអប់រំត្រូវបានបង្កើតឡើង ហើយមូលនិធិដីធ្លីត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យការអនុវត្តសំណង់នេះត្រូវធានាសុវត្ថិភាព ត្រឹមត្រូវតាមកាលវិភាគ គុណភាព និងបំពេញតម្រូវការផ្សេងៗដូចបានកំណត់ដោយច្បាប់ ជាមួយនឹងគោលដៅថា ដល់ឆ្នាំ២០២៦ ត្រូវដាក់ឱ្យដំណើរការផ្លូវល្បឿនលឿនទាំងមូល ក្នុងពេលដំណាលគ្នា ផ្លូវក្រវ៉ាត់ក្រុងទី៤ - តំបន់រដ្ឋធានីហាណូយ; នៅឆ្នាំ ២០២៥ ផ្លូវល្បឿនលឿន Cao Lanh - An Huu ទាំងមូលនឹងត្រូវបានដាក់ឱ្យដំណើរការក្នុងពេលដំណាលគ្នា៕

ប្រតិកម្មទៅវិញ