លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីសន្និសីទធានាសន្តិសុខ សណ្តាប់ធ្នាប់ បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃបណ្ដាខេត្តក្នុងតំបន់ តី ង្វៀន

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ សីហា នៅទីក្រុង Da Lat ខេត្ត Lam Dong នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីសន្និសីទធានាសន្តិសុខ សណ្តាប់ធ្នាប់ បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃបណ្ដាខេត្តក្នុងតំបន់ តី ង្វៀន (Tay Nguyen)។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីសន្និសីទធានាសន្តិសុខ សណ្តាប់ធ្នាប់ បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃបណ្ដាខេត្តក្នុងតំបន់ តី ង្វៀន - ảnh 1លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីសន្និសីទធានាសន្តិសុខ សណ្តាប់ធ្នាប់ បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃបណ្ដាខេត្តក្នុងតំបន់ តី ង្វៀន។ (រូបថត៖ VOV)

ថ្លែងមតិនៅសន្និសីទនេះ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអះអាងថា តំបន់តី ង្វៀន គឺជាតំបន់យុទ្ធសាស្ត្រសំខាន់ពិសេសទាក់ទងនឹងសេដ្ឋកិច្ច នយោបាយ សន្តិសុខ ការពារជាតិ និងបរិស្ថានអេកូឡូស៊ីរបស់ប្រទេសជាតិ។ ដោយហេតុនេះ ដើម្បីបង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍតំបន់ តី ង្វៀន ស្របតាមតួនាទី សក្ដានុពល និងគុណសម្បត្តិ ហើយពង្រឹងអត្តសញ្ញាណវប្បធម៍ និងលើកស្ទួយជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន លោកនាយករដ្ឋមន្ត្រី ស្នើដល់គណៈកម្មាធិការ ក្រសួង ស្ថាប័ន និងមូលដ្ឋាននានាត្រូវកំណត់ថា ការធានាសន្តិសុខ សណ្តាប់ធ្នាប់ គឺជាភារកិច្ចសំខាន់ បន្ទាន់ ជាប្រចាំ យូរអង្វែង និងជាទំនួលខុសត្រូវនៃប្រព័ន្ធនយោបាយទាំងមូល និងប្រជាជនទាំងមូលក្នុងនោះ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស និងអាជ្ញាធរជាអ្នកទទួលខុសត្រូវគ្រប់ជ្រុងជ្រោយ ជាចម្បង។

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ អញ្ជើញជាអធិបតីសន្និសីទធានាសន្តិសុខ សណ្តាប់ធ្នាប់ បម្រើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃបណ្ដាខេត្តក្នុងតំបន់ តី ង្វៀន - ảnh 2ទិដ្ឋភាពនៅសន្និសីទ។ (រូបថត៖ VOV)

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ប្រជាពលរដ្ឋត្រូវមានជីវភាពរស់នៅយ៉ាងសម្បូរធូរធារ; គន្លឹះនៃការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ គឺជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាពលរដ្ឋ ត្រូវបានកែលម្អឥតឈប់ឈរ ដោយមិនទុកនរណាម្នាក់ចោលឡើយ។ កម្លាំងនៃការការពារសន្តិសុខ និងសណ្តាប់ធ្នាប់ គឺជាកម្លាំងរបស់ប្រជាជន។ ពីការយល់ដឹងនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតលើការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីគោលដៅជាតិ គម្រោងរៀបចំជនចំណាកស្រុកដោយសេរីប្រកបដោយស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ យកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីលំនៅដ្ឋាន និងដីផលិតកម្មជាមួយនឹងការបង្កើតការងារចិញ្ចឹមជីវិត និងការផ្លាស់ប្តូរការងារសម្រាប់បងប្អូនជនជាតិភាគតិចផងដែរ។

លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ការកសាងចលនាប្រជាជនទាំងមូលការពារសន្តិសុខមាតុភូមិ ត្រូវតែមានភាពជាក់ស្ដែង ប្រសិទ្ធភាពបន្ថែមទៀត ទន្ទឹមនឹងការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋលើសន្តិសុខ សណ្តាប់ធ្នាប់ ការគ្រប់គ្រងព្រំដែន បង្ការទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់; ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ការដោះស្រាយបញ្ហាសន្តិសុខក្រៅប្រពៃណី និងការពង្រឹងយ៉ាងរឹងមាំនូវខ្សែការពារសន្តិសុខពីចម្ងាយផងដែរ៕

ប្រតិកម្មទៅវិញ