លោកនាយករដ្ឋមន្ត្រី៖ ក្រុមហ៊ុន Samsung Group គឺជាស្ពានដែលនាំអង្គភាពអាជីវកម្មកូរ៉េខាងត្បូងមកកាន់វៀតណាម

Chia sẻ
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន Samsung ជួយឧបត្ថម្ភនិងជាស្ពាននាំធុរកិច្ចកូរ៉េខាងត្បូងនិយាយដោយឡែកនិងពិភពលោកនិយាយរួមមកវិនិយោគនានៅវៀតណាម រួមចំណែកពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ 
លោកនាយករដ្ឋមន្ត្រី៖ ក្រុមហ៊ុន Samsung Group គឺជាស្ពានដែលនាំអង្គភាពអាជីវកម្មកូរ៉េខាងត្បូងមកកាន់វៀតណាម - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ទទួលជួបលោក Roh Tae-moon អគ្គនាយកក្រុមហ៊ុន Samsung Electronics Group (កូរ៉េខាងត្បូង) (រូបថត៖ Duong Giang/TTXVN)

ក្នុងពិធីទទួលជួបជាមួយលោក Roh Tae-Moon អគ្គនាយកក្រុមហ៊ុន Samsung អេឡិចត្រូនិក (កូរ៉េខាងត្បូង) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម នារសៀលថ្ងៃទី ៥ ខែសីហា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសម្តែងគោលបំណងចង់ឲ្យ Samsung បើកទូលាយសកម្មភាពវិនិយោគធ្វើអាជីវកម្ម ដោយចាត់ទុកវៀតណាមជាប្រទេសសំខាន់ក្នុងយុទ្ធសាស្ត្រសាកលដ៏ទូលំទូលាយសម្រាប់ផលិតកម្ម ស្រាវជ្រាវនិងអភិវឌ្ឍន៍ផលិតផលសំខាន់ៗរបស់ Samsung ទៅកាន់ទីផ្សារអន្តរជាតិ សំដៅអនុវត្តជាក់ស្តែងនូវខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កូរ៉េខាងត្បូង (១៩៩២-២០២២)។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន Samsung ជួយឧបត្ថម្ភនិងជាស្ពាននាំធុរកិច្ចកូរ៉េខាងត្បូងនិយាយដោយឡែកនិងពិភពលោកនិយាយរួមមកវិនិយោគនៅវៀតណាម រួមចំណែកពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យក្រុមហ៊ុន Samsung Group បន្តសិក្សានិងបើកទូលាយការវិនិយោគលើរោងចក្រផលិតឧបករណ៍អេឡិចត្រូនិក (semiconductor)  ដែលជាចំណុចខ្លាំងមួយក្នុងចំណោមចំណុចខ្លាំងទាំងបីរបស់ក្រុមហ៊ុន រួមចំណែកបំពេញខ្សែសង្វាក់ផលិតកម្មក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិចរបស់ក្រុមហ៊ុន Samsung Group នៅវៀតណាម។

ចំណែកលោក Roh Tae-Moon អគ្គនាយកក្រុមហ៊ុន Samsung Group បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងកិច្ចការពារ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ឈានដល់ការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម រួមទាំងថ្លែងអំណរគុណរដ្ឋាភិបាលសម្រាប់ជំនួយឧបត្ថម្ភពីរដ្ឋាភិបាលនិងស្ថាប័ននានារបស់វៀតណាមដើម្បីជួយ Samsung ជម្នះការលំបាកដែលបណ្តាលមកពីការរីករាលដាលនាពេលកន្លងមកនេះ។ នៅឆ្នាំ ២០២២ ក្រុមហ៊ុន Samsung កំណត់គោលដៅនៃការនាំចេញចំនួន ៦៩ ពាន់លានដុល្លារអាមេរិក វិនិយោគបន្ថែមចំនួន ៣,៣ ពាន់លានដុល្លារ ហើយនឹងបន្តពង្រីកការវិនិយោគនៅក្នុងប្រទេសវៀតណាម៕

ប្រតិកម្មទៅវិញ