លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ben Tre

Chia sẻ
(VOVWORLD) - បន្តសកម្មភាពនៃដំណើរទស្សនកិច្ចនៅខេត្ត Ben Tre នាព្រឹកថ្ងៃពុធទី ១៥ ខែកុម្ភៈ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh បានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់សាលាចិញ្ចឹមកុមារពិការនៅខេត្ត Ben Tre (ឃុំ Son Dong ទីក្រុង Ben Tre)។ 
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Ben Tre - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទៅទស្សនាបណ្ណាល័យសាលាចិញ្ចឹមកុមារពិការនៅខេត្តBen Tre (រូបថត៖ TTXVN)

នៅទីនេះលោកនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការដែល ក្នុងរយៈពេល ៣២ឆ្នាំ ចាប់តាំងពីការស្ថាបនានៅឆ្នាំ ១៩៩១ មក រហូតមកដល់បច្ចុប្បន្ន សាលាបានខិតខំប្រឹងប្រែងបំពេញភារកិច្ចថែទាំ និងចិញ្ចឹមបីបាច់សិស្សពិការ ដោយជួយពួកគេឲ្យមានទំនុកចិត្តលើជីវិត ជឿជាក់លើខ្លួន សម្របខ្លួនក្នុងសង្គម ខ្លួនទីពឹងខ្លួន។ នេះជាគំរូមនុស្សធម៌ បញ្ជាក់ពីចរិតលក្ខណៈល្អរបស់បក្ស និងរដ្ឋ ដោយស្មារតី “មិនទុកចោលនរណាមួយនៅពីក្រោយឡើយ”។ លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ ថា៖ “ត្រូវការបំពេញបន្ថែមប្រភពធនធានសម្រាប់ការថែទាំបីបាច់ និងចិញ្ចឹមកុមារពិការ។ ដំបូងឡើយ យើងត្រូវថែរក្សា និងជួយកុមារឱ្យមានជំនឿជាក់ ដើម្បីបំភ្លេចរាល់ការខ្វះខាតរបស់ខ្លួន; ទន្ទឹមនឹងនោះ ចិញ្ចឹមបង្រៀនឲ្យពួកគេចេះអក្សរ យល់ដឹងនិងមានមនសិការ។ ការចិញ្ចឹមប្អូនៗកុមារទាំងនេះ តម្រូវឱ្យមានការតស៊ូ អត់ធ្មត់ ការលះបង់ដោយក្ដីស្រឡាញ់របស់ខ្លួន ទើបអាចធ្វើបាន។ ខ្ញុំសង្ឃឹមថា លោកគ្រូ អ្នកគ្រូនឹងព្យាយាមឱ្យអស់ពីសមត្ថភាពរបស់ខ្លួន”។

លោកនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យស្ថាប័ននានា ពិនិត្យមើលឡើងវិញនូវគោលនយោបាយបច្ចុប្បន្ន ដើម្បីកែសម្រួល និងបំពេញបន្ថែមក្នុងស្មារតីនៃការគាំទ្រជាអតិបរមាដល់កុមារ និងបុគ្គលិកមជ្ឈមណ្ឌល ទាក់ទងនឹងការថែទាំ ការរស់នៅ និងការបង្រៀន។ ដោយសារប្អូនៗ ជាមុខសញ្ញាទទួលផលសន្តិសុខសង្គមពិសេស និងសុទ្ធតែមានស្ថានភាពគួរឱ្យអាណិតអាសូ ដូច្នេះចាំបាច់ត្រូវមានគោលនយោបាយ និងរបបជាក់ស្តែង ពិសេស និងសមស្រប។

នាព្រឹកថ្ងៃទី ១៥ កុម្ភៈ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចុះទៅពិនិត្យទីតាំង ជំរុញគម្រោងស្ពាន Rach Mieu ២ និងពិនិត្យខ្សែផ្លូវឆ្នេរសមុទ្រ Ben Tre៕

ប្រតិកម្មទៅវិញ