លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួននៅជ្រលងភ្នំស៊ីលីកុន

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ កញ្ញា (ម៉ោងនៅទីក្រុងហាណូយ) ក្នុងឱកាសអញ្ជើញចូលរួម សប្តាហ៍ជាន់ខ្ពស់លើកទី ៧៨ នៃមហាសន្និ
បាតអង្គការសហប្រជាជាតិនៅសហរដ្ឋ អាមេរិក នាយករដ្ឋមន្ត្រី
វៀតណាមលោក Pham Minh Chinh បានអញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនរបស់សហរដ្ឋអាមេរិកនៅ ជ្រលងភ្នំស៊ីលីកុន។

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយ សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួននៅជ្រលងភ្នំស៊ីលីកុន - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញទៅទស្សនានិងជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកមួយចំនួននៅជ្រលងភ្នំស៊ីលីកុន។ (រូបថត៖ VOV)
អញ្ជើញមកទស្សនាក្រុមហ៊ុន Nvidia ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាពហុជាតិ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យ Nvidia បន្តបង្កើនសកម្មភាពសហប្រតិបត្តិការ ពង្រីក ការវិនិយោគនៅវៀតណាមលើវិស័យដែលសម្ព័ន្ធក្រុមហ៊ុនមានប្រៀបខ្លាំង ហើយវៀត ណាមក៏ផ្ដល់អាទិភាពខ្ពស់ ព្រមទាំងពិគ្រោះយោបល់អំពីគោលនយោបាយ ជួយ ឧបត្ថម្ភបណ្តុះបណ្តាលធនធានមនុស្ស លើកកំពស់សមត្ថភាពបច្ចេកវិទ្យា និងអភិបាល កិច្ច ជួយវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ លោកនាយករដ្ឋមន្ត្រីមានបំណងថា Nvidia នឹងមានរោងចក្រផលិតនៅវៀតណាមក្នុងពេលឆាប់ៗនេះ ដោយយកវៀតណាមជាមូលដ្ឋានកណ្ដាលនៅអាស៊ីអាគ្នេយ៍។ ប្រធាន Nvidia លោក Jensen Huang បានសម្ដែងនូវបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀត ណាមក្នុងវិស័យវត្ថុពាក់កណ្ដាលចម្លង បច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិត ហើយ សង្ឃឹមថាវៀតណាមអាចក្លាយជាមូលដ្ឋានផលិតកម្មកណ្ដាលរបស់ក្រុមហ៊ុននេះនៅអាស៊ីអាគ្នេយ៍។
នៅ Synopsys ដែលជាក្រុមហ៊ុនរចនាអេឡិចត្រូនិចដោយស្វ័យប្រវត្តិ (EDA) លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាល ស្វាគមន៍ Synopsys មកវិនិយោគ និងធ្វើអាជីវកម្ម; មានបំណងថា Synopsys នឹងបន្ត ពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មរបស់ខ្លួននៅប្រទេសវៀតណាម ហើយសម្រប ខ្លួន និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៅទីផ្សារវៀតណាម ដែលមានលក្ខណៈដោយឡែក ផ្ទាល់ខ្លួន។ លោកនាយករដ្ឋមន្ត្រីក៏ចង់ឱ្យ Synopsys មានដំណោះស្រាយបច្ចេកវិទ្យា អភិបាលកិច្ច និងហិរញ្ញវត្ថុ ដើម្បីរួមចំណែកក្នុងដំណើរការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពរបស់វៀតណាម រួមចំណែកបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយគុណភាពខ្ពស់និយាយរួម និងក្នុងឧស្សាហកម្មបន្ទះឈីបពាក់កណ្ដាល ចម្លងនិយាយដោយឡែក សម្រាប់វៀតណាម។ ទន្ទឹមនឹងនោះបង្កើតលក្ខខណ្ឌ និង ទាក់ទាញកម្លាំងពលករវៀតណាមនៅសហរដ្ឋអាមេរិកចូលធ្វើការនៅ Synopsys យ៉ាងខ្លាំងក្លាថែមទៀត។
នាព្រឹកថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានទទួលជួប គណៈប្រតិភូអ្នកនយោបាយនៃបណ្ដាទីក្រុងក្នុងតំបន់ឈូងសមុទ្រ San Francisco រដ្ឋ California ដឹកនាំដោយលោកស្រី Sheng Thao អភិបាលទីក្រុង Oakland។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ការពង្រឹងកិច្ចសហប្រតិបត្តិការ ការចែករំលែកផល ប្រយោជន៍ រួមគ្នាកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ គឺជាវិធានការជាក់ស្ដែង ប្រកប ដោយប្រសិទ្ធភាពដើម្បីដាក់ពង្រាយក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ក៏ដូចជារួមចំណែកយ៉ាងសំខាន់ដើម្បីជំនះពុះពារលើ ផលវិបាកនៃសង្គ្រាមរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ