វៀតណាម-នូវែលហ្សេឡង់ឆ្ពោះទៅរកគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៦

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី៥ មិថុនា នៅរដ្ឋធានីហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនូវែលសេឡង់លោក Winston Peters បានធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-នូវែលសេឡង់លើកទី២។ 

នេះគឺជាយន្តការសហប្រតិបត្តិការជាប្រចាំរវាងក្រសួងការបរទេសវៀតណាម និងនូវែលសេឡង់។ កិច្ចប្រជុំដំបូងត្រូវបានធ្វើឡើងនៅខែកញ្ញា ឆ្នាំ ២០២២ នៅប្រទេសនូវែលសេឡង់។

នៅក្នុងកិច្ចប្រជុំ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ និងឯកភាពលើវិធានការជាក់លាក់ជាច្រើនដើម្បីអនុវត្តន៍លទ្ធផលដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចជាផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ទៅកាន់ប្រទេសនូវែលសេឡង់កាលពីខែមីនាឆ្នាំនេះ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោក Winston Peters បានអះអាងថា នូវែលសេឡង់គោរពទំនាក់ទំនងជាមួយវៀតណាម និងវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលសេដ្ឋកិច្ចរបស់វៀតណាមក្នុងរយៈពេលកន្លងមក។

វៀតណាម-នូវែលហ្សេឡង់ឆ្ពោះទៅរកគោលដៅទំហំពាណិជ្ជកម្មទ្វេភាគី ៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៦ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនូវែលសេឡង់លោក Winston Peters បានធ្វើជាសហប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសវៀតណាម-នូវែលសេឡង់លើកទី២។ (រូបថត៖ baoquocte.vn)

ភាគីទាំងពីរបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតែមានសក្ដានុពលច្រើន ហើយបានឯកភាពដាក់ពង្រាយវិធានការនានា ដើម្បីសម្រេចបាននូវគោលដៅទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ៣ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៦ រួមមាន៖ បង្កើនការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ ពង្រីកការជ្រៀតចូលទីផ្សារ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការសន្យាក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ហើយនឹងបើកជើងហោះហើរត្រង់រវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗនេះ។ នូវែលសេឡង់បានឯកភាព បន្តកម្មវិធីផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) អាហារូបករណ៍ ហើយស្វាគមន៍វៀតណាមបង្កើនចំនួននិស្សិតផងដែរ។ ជាពិសេស ភាគីទាំងពីរបានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗដូចជា កសិកម្មស្អាត សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងការផ្លាស់ប្ដូរថាមពលក្នុងកម្មវិធីសកម្មភាពដើម្បីអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២៤-២០២៧ នឹងត្រូវបានកសាងនាពេលឆាប់ៗនេះ៕

ប្រតិកម្មទៅវិញ