នៅទីក្រុង Quang Ninh ពិធីបំផុសជួយជ្រោមជ្រេងទិវាបរិស្ថានពិភពលោក (៥ មិថុនា) ទិវាមហាសាគរពិភពលោក (៨ មិថុនា) សប្តាហ៍កោះនិងសមុទ្រវៀតណាម និងខែសកម្មភាពដើម្បីបរិស្ថាន បានប្រព្រឹត្តទៅនៅទីក្រុង Quang Yen។ ក្នុងពិធីនេះ កម្មាភិបាល និងយុទ្ធជានជាង ៦០០នាក់មកពីកងកម្លាំងប្រដាប់អាវុធ សមាជិកអង្គការនយោបាយសង្គម និងប្រជាជននៅទីក្រុង Quang Yen បានចូលរួមបោះសម្អាតបរិស្ថាននៅតំបន់ទំនប់ទឹកសមុទ្រ Ha Nam។ នេះជាប្រព័ន្ធទំនប់ថ្នាក់ជាតិតែមួយគត់នៅខេត្ត Quang Ninh ដែលមានប្រវែងជាង ៣៣គីឡូម៉ែត្រ។
ខេត្ត Quang Ninh បំផុសជួយជ្រោមជ្រេងសប្តាហ៍កោះសមុទ្រវៀតណាមនៅទីក្រុង Quang Yen។ រូបថត៖ VOV |
លោក Doan Duy Vinh ប្រធាននាយកដ្ឋានការពារបរិស្ថានខេត្ត Quang Ninh បានឲ្យដឹងថា៖ “យើងខ្ញុំនឹងផ្តោតលើការពិនិត្យឡើងវិញ ស៊ើបអង្កេត និងវាយតម្លៃតំបន់ដីកខ្វក់ដែលមានហានិភ័យបង្កការបំពុលបរិស្ថាន កែលម្អ និងស្តារឡើងវិញបរិស្ថានដីកខ្វក់តាមបទប្បញ្ញត្តិ ជំរុញសកម្មភាពការពារបរិស្ថាន ការអភិវឌ្ឍព្រៃឈើ និងការប្រើប្រាស់ធនធានដីប្រកបដោយប្រសិទ្ធភាពអភិវឌ្ឍជីវភាពរស់នៅរបស់ប្រជាជន”។
សម្ព័ន្ធយុវជនទីក្រុង Son La បានរៀបចំមហោស្រព “ប្តូរក្រដាសនិងប្លាស្ទីក យកដើមឈើ” នៅផ្សារកណ្តាលទីក្រុង។ រូបថត៖ nhandan.vn |
នាព្រឹកថ្ងៃដដែល នៅទីក្រុង Son La មន្ទីរធនធានធម្មជាតិ និងបរិស្ថានខេត្ត Son La បានរៀបចំពិធីបំផុសជួយជ្រោមជ្រេងទិវាបរិស្ថានពិភពលោក (០៥ មិថុនា) និងខែសកម្មភាពដើម្បីបរិស្ថាន។ បន្ទាប់ពីពិធីនោះ សម្ព័ន្ធយុវជនទីក្រុង Son La បានរៀបចំមហោស្រព “ប្តូរក្រដាសនិងប្លាស្ទីក យកដើមឈើ” នៅផ្សារកណ្តាលទីក្រុង។ នៅទីនេះ សមាជិកសម្ព័ន្ធយុវជនបានប្រមូលក្រដាសជ័រ និងកាកសំណល់ប្លាស្ទិកមកប្តូរយកដើមឈើវិញ៕