លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកម្មវិធីសិល្បៈ “បទចម្រៀងវីរៈភាពស្ថិតស្ថេរជាអមតៈ”

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២៣ កក្កដា នៅទីរួមស្រុក Anh Son ស្រុក Anh Son ខេត្ត Nghe An លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញចូលរួមកម្មវិធីសិល្បៈ “បទចម្រៀងវីរៈភាពស្ថិតស្ថេរជាអមតៈ”។ 
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញចូលរួមកម្មវិធីសិល្បៈ “បទចម្រៀងវីរៈភាពស្ថិតស្ថេរជាអមតៈ” - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញប្រគល់ជូនតំណាងស្រុក Anh Son ថវិការឧបត្ថម្ភសាងសង់ផ្ទះមេត្តាធម៌សម្រាប់គ្រួសារយុទ្ធជនពិការ និងយុទ្ធជនពលីចំនួន ២០ គ្រួសារ (រូបថត៖ Duong Giang/TTXVN)

កម្មវិធីនេះត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Nghe An រៀបចំឡើងក្នុងឱកាសខួបលើកទី ៧៥ នៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២២); ខួបលើកទី ៦០ឆ្នាំ នៃទិវាបង្កើតទំនាក់ទំនងការទូត (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០២២) និងខួបលើកទី៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការរវាងវៀតណាម និងឡាវ (១៨ កក្កដា ១៩៧៧ - ១៨ កក្កដា ២០២២)។

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីតបស្នងសងគុណយុទ្ធជនពលី យុទ្ធជនពិការ   ប្រជាពលរដ្ឋដែលមានគុណូបការៈចំពោះបដិវត្តន៍ ដែលពលីទាំងអាយុជីវិតនិងយុវជន ដើម្បីបុព្វហេតុរំដោះជាតិ កសាងជាតិ ការពារជាតិ និងកាតព្វកិច្ចអន្តរជាតិដ៏ខ្ពង់ខ្ពស់។  ក្នុងកម្មវិធី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រគល់ផ្ទះមេត្តាចំនួន ២០ ខ្នង ដល់គ្រួសារគោលនយោបាយនៅស្រុក Anh Son ខេត្ត Nghe An។ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានប្រគល់អំណោយចំនួន ៧៥ កញ្ចប់ ដែលមានតម្លៃសរុប ៧៥០ លានដុង ដល់គ្រួសារដែលមានគុណូបការៈចំពោះបដិវត្តន៍នៅស្រុក Anh Son។

មុននោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូបានអញ្ជើញអុជធូបនៅទីសក្ការៈលោកប្រធានហូជីមិញ និងវីរៈជន យុទ្ធជនពលីនៅឈាបនដ្ឋានអន្តរជាតិ វៀត ណាម-ឡាវនៅទីរួមស្រុក Anh Son ស្រុក Anh Son ខេត្ត Nghe An។ នេះជាទីបញ្ចុះសពតែមួយគត់ក្នុងប្រទេសវៀតណាមដែលដាក់ឈ្មោះតាមប្រទេសពីរ និងប្រជាជាតិពីរគឺវៀតណាម និងឡាវ; ដែលជាកន្លែងបញ្ចុះសពរបស់កម្មាភិបាល អ្នកស្ម័គ្រចិត្ត និងអ្នកជំនាញយោធាវៀត ណាមជាង ១១.០០០នាក់ នៃខេត្ត-ក្រុងចំនួន ៤៧ នៅទូទាំងប្រទេស ដែលពលីជីវិត ក្នុងសមរភូមិប្រយុទ្ធនៃប្រទេសឡាវ ដើម្បីចំណង់មិត្តភាពអន្តរជាតិដ៏ខ្ពង់ខ្ពស់៕

ប្រតិកម្មទៅវិញ