លើកទឹកចិត្តយុវជនចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ

Chia sẻ
(VOVWORLD) - នៅវេទិកានេះ បណ្ដាតំណាងបានពិភាក្សាអំពីខ្លឹមសារស្នូលចំនួន៣នោះគឺ ការចែករំលែកបទពិសោធន៍ ការជំនះពុះពារលើការលំបាកក្នុងបញ្ហាចាប់ផ្ដើម អាជីព លើកឡើងនូវការជំពាក់ជំពិនក្នុងគោលនយោបាយជួយឧបត្ថម្ភ ហើយ លើកសំណើរស្ដីពីយន្តការ គោលនយោបាយដើម្បីចាប់ផ្ដើមអាជីពក្នុងវិស័យ កសិកម្ម ជនបទ។ 

  នាថ្ងៃទី១១ មីនា នៅស្រុក Nghia Dan ខេត្ត Nghe An ភាគកណ្ដាលវៀត ណាម មជ្ឈឹមសម្ព័ន្ធយុវជនហូជីមិញបានសហការជាមួយសម្ព័ន្ធយុវជនខេត្ត Nghe An រៀបចំវេទិកាក្រោមប្រធានបទ “យុវជននៅជនបទចាប់ផ្ដើមអាជីព ដោយបច្ចេកវិទ្យាខ្ពស់” និងបំផុសការប្រឡង “ការចាប់ផ្ដើមអាជីពច្នៃប្រឌិត របស់យុវជននៅជនបទលើកទី១”។

        នៅវេទិកានេះ បណ្ដាតំណាងបានពិភាក្សាអំពីខ្លឹមសារស្នូលចំនួន៣នោះគឺ ការចែករំលែកបទពិសោធន៍ ការជំនះពុះពារលើការលំបាកក្នុងបញ្ហាចាប់ផ្ដើម អាជីព លើកឡើងនូវការជំពាក់ជំពិនក្នុងគោលនយោបាយជួយឧបត្ថម្ភ ហើយ លើកសំណើរស្ដីពីយន្តការ គោលនយោបាយដើម្បីចាប់ផ្ដើមអាជីពក្នុងវិស័យ កសិកម្ម ជនបទ។ លោក Nguyen Anh Tuan លេខាអចិន្ត្រៃយ៍គណៈកម្មាធិការ មជ្ឈឹមសម្ព័ន្ធយុវជន បានឲ្យដឹងថា៖

        “មិត្តវ័យក្មេងត្រូវការមានគំនិតនិងគម្រោងការណ៍ចាប់ផ្ដើមអាជីពតែ ប៉ុណ្ណោះ រីឯចំណែកបញ្ហាទុនវិញ គឺមានធនាគារគោលនយោបាយសង្គម និង ធនាគារអភិវឌ្ឍន៍កសិកម្មជនបទ ដោះស្រាយហើយ។ រដ្ឋាភិបាលមានសារាចរណ៍ណែនាំ ស្ដីពីគោលនយោបាយឥណទានដ៏អនុគ្រោះសំរាប់ការអភិវឌ្ឍន៍កសិកម្ម។ ដូច្នេះ ហើយ យើងមិនត្រូវព្រួយបារម្ភអំពីបញ្ហាទុនឡើយ តែបញ្ហាគឺតើយើងដើរចំទិសដៅដែរឬទេ”៕

ប្រតិកម្មទៅវិញ