ទឹកត្រី Nam O ជាផលិតផល ម្ហូបអាហារដែលមិនអាចខ្វះបានក្នុងពេលបាយជារៀងរាល់ថ្ងៃរបស់ ប្រជាជន Da Nang ព្រមទាំងជានិមិត្តរូប នៃអត្តសញ្ញាណវប្បធម៌របស់តំបន់នេះផងដែរ។ (រូបថត៖ TTXVN) |
នាព្រឹកថ្ងៃទី៤ កក្កដា នៅទីក្រុង Da Nang បានប្រព្រឹត្តទៅនូវពិធីលើក តម្កើង “មុខរបរធ្វើទឹកត្រី Nam O” ជាបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ថ្នាក់ជាតិ។ នេះជាបេតិកភ័ណ្ឌវប្បធម៌អរូបីយ៍ផ្នែកម្ហូបអាហារដើមដំបូងនៅវៀតណាមត្រូវបានលើកតម្កើង ព្រមទាំងជាមូលដ្ឋានដើម្បីទីក្រុង Da Nang អភិរក្សមុខ របរនេះដោយផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ផងដែរ។
លោក Le Van Nghia អនុប្រធានគណៈកម្មាធិការប្រជាជនខ័ណ្ឌ Lien Chieu ទីក្រុង Da Nang បានឲ្យដឹងថា គណៈកម្មាធិការប្រជាជនទីក្រុងបាន អនុម័តលើគម្រោង “អភិរក្សភូមិប្រកបរបរធ្វើទឹកត្រី Nam O ដោយផ្សាភ្ជាប់ នឹងការអភិវឌ្ឍទេសចរណ៍ទីក្រុង Da Nang” ដោយមានគោលដៅជាក់លាក់ នានាដូចជា៖ អភិវឌ្ឍផលិតផលទឹកត្រី Nam O ក្លាយទៅជាផលិតផល ទេសចរណ៍ លើកកំពស់ប្រាក់ចំណូលសម្រាប់អ្នកធ្វើទឹកត្រី កសាងភូមិរបរ ក្លាយទៅជាគោលដៅទេសចរណ៍នៃទីក្រុង ហើយធ្វើអាជីវកម្មនូវសក្ដានុ ពលអំពីកេរ្តិ៍ដំណែលទេសភាពក៏ដូចជាសកម្មភាពវប្បធម៌ប្រជាប្រិយក្នុងតំបន់ផងដែរ។
គួរជម្រាបបន្ថែមថា មុខរបរធ្វើទឹកត្រី Nam O នៅទីក្រុង Da Nang ត្រូវ បានបង្កើតឡើងតាំងពីរយូរលង់ណាស់មកហើយ។ ទោះបីជាឆ្លងកាត់លើ ការឡើងចុះនិងការផ្លាស់ប្ដូរយ៉ាងច្រើនសន្ធឹកសន្ធាប់នៃពេលវេលាក៏ដោយ ប៉ុន្តែមុខរបរធ្វើទឹកត្រី Nam O នៅតែគងវង្សនិងអភិវឌ្ឍ។ នេះជាផលិតផល ម្ហូបអាហារដែលមិនអាចខ្វះបានក្នុងពេលបាយជារៀងរាល់ថ្ងៃរបស់ ប្រជាជន Da Nang ព្រមទាំងជានិមិត្តរូប នៃអត្តសញ្ញាណវប្បធម៌របស់តំបន់នេះផងដែរ៕