លើកតម្កើងតម្លៃភាសាវៀតណាមតាមរយៈការបង្រៀនភាសាវៀតណាមដល់កុមារវៀតណាមនៅបរទេស

Chia sẻ
(VOVWORLD) - នៅសិក្ខាសាលានេះ បណ្ដាគ្រូបង្រៀនភាសាវៀតណាមនៅក្នុងនិងក្រៅប្រទេស រួមជាមួយអ្នកនិពន្ធ អ្នកចងក្រងសៀវភៅ ផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ក្នុងការបង្រៀនភាសាវៀតណាមដល់កុមារ វៀតណាមនៅបរទេស តាមនោះរួមចំណែកក្នុងការអភិរក្សនិងលើកតម្កើងតម្លៃភាសាវៀតណាមក្នុងសហគមន៍វៀតណាមនៅក្រៅប្រទេស។ 
លើកតម្កើងតម្លៃភាសាវៀតណាមតាមរយៈការបង្រៀនភាសាវៀតណាមដល់កុមារវៀតណាមនៅបរទេស - ảnh 1សៀវភៅ "សួរស្ដីភាសាវៀតណាម" របស់អ្នកនិពន្ធលោកស្រីបណ្ឌិត Nguyen Thuy Anh។
(រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២០ សីហា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌ “វគ្គបណ្តុះបណ្តាលការបង្រៀនភាសា វៀតណាមសម្រាប់គ្រូបង្រៀនវៀតណាមនៅបរទេសឆ្នាំ ២០២២” ដែលរួមសហការរៀបចំដោយក្រសួងការបរទេស និងក្រសួងអប់រំ និងបណ្តុះបណ្តាល រោងបោះពុម្ភផ្សាយអប់រំវៀតណាមបានរៀបចំសិក្ខាសាលាស្តីពី "វិធីសាស្រ្តបង្រៀនភាសាវៀតណាមដល់កុមារវៀតណាមនៅបរទេស"។ នេះក៏ជាសកម្មភាពជួយជ្រោមជ្រែងទិវាលើកតម្កើងភាសាវៀតណាម ថ្ងៃទី ៨ ខែកញ្ញា ផងដែរ។

នៅសិក្ខាសាលានេះ បណ្ដាគ្រូបង្រៀនភាសាវៀតណាមនៅក្នុងនិងក្រៅប្រទេស រួមជាមួយអ្នកនិពន្ធ អ្នកចងក្រងសៀវភៅ ផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ក្នុងការបង្រៀនភាសាវៀតណាមដល់កុមារវៀតណាមនៅបរទេស តាមនោះរួមចំណែកក្នុងការអភិរក្សនិងលើកតម្កើងតម្លៃភាសាវៀតណាមក្នុងសហគមន៍វៀតណាមនៅក្រៅប្រទេស។ តាមអ្នកជំនាញ ក្នុងដំណើរការរៀនភាសាវៀតណាម ដំណាក់កាលដំបូងគឺជាដំណាក់កាលលំបាកបំផុតសម្រាប់អ្នករៀននៅអាយុកុមារជំទង់។ យោងតាមលោកស្រីបណ្ឌិត Nguyen Thuy Anh អ្នកនិពន្ធសៀវភៅ “សួរស្ដីភាសាវៀតណាម” ប្រការសំខាន់បំផុតនៅពេលបង្រៀនភាសាវៀតណាមដល់កុមារវៀតណាមនៅបរទេស គឺត្រូវការបំផុសចំណាប់អារម្មណ៍ ភាពចង់ដឹងចង់ឃើញ និងតម្រូវការក្នុងការប្រាស្រ័យទាក់ទងជាភាសាវៀតណាមរបស់កុមារ តាមរយៈសកម្មភាពអន្តរកម្មដូចជា ល្បែងកំសាន្ត ពិធីបុណ្យ ជាដើម។ ពីនោះ ប្អូនៗផ្ទាល់ខ្លួននឹងចង់ស្វែងយល់ ចង់រៀន និងប្រើប្រាស់ភាសាវៀតណាមក្នុងការប្រាស្រ័យទាក់ទង៕

ប្រតិកម្មទៅវិញ