លក្ខខ័ណ្ឌចូលសញ្ជាតិវៀតណាម

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបនឹងបានចេញផ្សាយសេចក្ដីសម្រេចចិត្ត ដែលកំណត់យ៉ាងលំអិតនូវមាត្រាមួយចំនួននិងវិធានការអនុវត្តច្បាប់ សញ្ជាតិវៀតណាម។
សេចក្ដីសម្រេចចិត្តនេះបានចែងលក្ខខ័ណ្ឌមួយចំនួនដើម្បីចូលសញ្ជាតិ វៀតណាមស្របតាមច្បាប់សញ្ជាតិវៀតណាមរួមមាន៖ សមត្ថភាពស្ដាប់ និយាយ អាន សរសេរជាភាសាវៀតណាម ស្របតាមបរិយាកាសរស់នៅ និងធ្វើការរបស់អ្នកសុំចូលសញ្ជាតិវៀតណាម។ អ្នកសុំចូលសញ្ជាតិវៀត ណាមត្រូវជាអ្នករស់នៅប្រចាំវៀតណាម ដែលត្រូវបានស្ថាប័ននគរបាល មានសមត្ថកិច្ចរបស់វៀតណាមផ្ដល់កាតបញ្ជាក់កន្លែងស្នាក់នៅ។ សមត្ថ ភាពធានាជីវភាពនៅវៀតណាមរបស់អ្នកសុំចូលសញ្ជាតិវៀតណាមត្រូវបានផ្ទៀងផ្ទាត់ដោយទ្រព្យសម្បត្តិ ប្រភពចំណូលស្របច្បាប់របស់អ្នកសុំចូល សញ្ជាតិ ឬត្រូវបានគាំពារដោយអង្គការនិងបុគ្គលនានានៅវៀតណាម៕

ប្រតិកម្មទៅវិញ