លើក​កំពស់​សិទ្ធិអំណាច​​សេដ្ឋកិច្ច​សម្រាប់ស្ត្រី​​ជន​ជាតិភាគ​តិច​នៅ​វៀតណាម

Chia sẻ
(VOVWORLD) -  នាព្រឹកថ្ងៃទី ២៨ ខែមេសា វិទ្យាស្ថានស្រាវជ្រាវទូរគមនាគមន៍អភិវឌ្ឍន៍ (RED) ដែលជាសមាជិកនៃសមាគមន៍វិទ្យាសាស្ត្រ និងបច្ចេក វិទ្យា វៀតណាម (VUSTA) បានឧទ្ទេសនាមអំពីបណ្តាញសារព័ត៌មាន ក្នុងក្របខ័ណ្ឌនៃគម្រោង “លើកកំពស់សិទ្ធិអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រីនៅវៀតណាម”។
លើក​កំពស់​សិទ្ធិអំណាច​​សេដ្ឋកិច្ច​សម្រាប់ស្ត្រី​​ជន​ជាតិភាគ​តិច​នៅ​វៀតណាម - ảnh 1រូបភាព៖ laichau.gov.vn

អាស្រ័យហេតុនេះ អ្នកកាដែតនិងអ្នកយកព័ត៌មានបានយល់ដឹងយ៉ាងច្បាស់លាស់អំពីគោលបំណងនៃបណ្តាញ សិទ្ធិនិងទំនួលខុសត្រូវនៃការចូលរួមក្នុងបណ្តាញ; ទន្ទឹមនឹងនោះ សំដៅបង្កើតវេទិការួមមួយដើម្បីផ្លាស់ប្តូរបទពិសោធន៍និងសិក្សាពីគញនាទៅវិញទៅមកក្នុងការបង្កើនសមត្ថភាពទំនាក់ទំនង របស់អង្គការសង្គមកិច្ច ដែលកំពុងយកចិត្តទុកដាក់និងអនុវត្តន៍គម្រោងនានា ដើម្បីជំរុញនិងលើកកំពស់សិទ្ធិអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រី។

ឧទ្ទេសនាមអំពីគម្រោង “លើកកម្ពស់ សិទ្ធិអំណាចសេដ្ឋកិច្ចសម្រាប់ស្ត្រីនៅវៀតណាម” លោក Le Xuan Hieu ប្រធានគម្រោងនៃអង្គការអន្តរជាតិ CARE នៅវៀតណាម (ជាអង្គការមនុស្សធម៌ឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងជួសង្គ្រោះបន្ទាន់សាកល) បានឲ្យដឹងថា នេះគឺជាគម្រោងរួមបញ្ចូលគ្នា និងឆ្លើយតបដោយផ្អែកលើមូលដ្ឋានយេនឌ័រ ដែលត្រូវបានរៀបចំឡើងដើម្បីរួមចំណែកក្នុង គោលដៅលើកកំពស់លក្ខខណ្ឌសេដ្ឋកិច្ចសម្រាប់ស្ត្រីជនជាតិភាគតិចវៀតណាម៕

 

ប្រតិកម្មទៅវិញ