លើកកំពស់ប្រសិទ្ធិភាពក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីនៅកសិដ្ឋាន

Chia sẻ
(VOVworld) - ការអនុវត្តន៍គោលនយោបាយ ច្បាប់ស្ដី
ពីការគ្រប់គ្រង ប្រើប្រាស់ ដីធ្លីនៅកសិដ្ឋានរបស់រដ្ឋ
ដំណាក់កាល២០០៤-២០១៤ជាខ្លឹមសារសំខាន់ដែល
ត្រូវបានរដ្ឋសភាវៀតណាមយកមកពិភាគ្សានាថ្ងៃទី
១០ វិច្ឆិកា ។
លើកកំពស់ប្រសិទ្ធិភាពក្នុងការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីនៅកសិដ្ឋាន - ảnh 1
សមាជិកសមាជិកាសភាជាច្រើនបានស្នើរដោះស្រាយយ៉ាងម៉ឺងម៉ាត់រាល់ករណីបុគ្គលនិងតំបន់ណាដែលប្រើប្រាស់ដីធ្លីខុសគោលដៅខុសច្បាប់។

(VOVworld) - ការអនុវត្តន៍គោលនយោបាយ ច្បាប់ស្ដីពីការគ្រប់គ្រង ប្រើប្រាស់ដីធ្លី
នៅកសិដ្ឋានរបស់រដ្ឋដំណាក់កាល២០០៤-២០១៤ជាខ្លឹមសារសំខាន់ ដែលត្រូវបាន
រដ្ឋសភាវៀតណាមយកមកពិភាគ្សានាថ្ងៃទី១០ វិច្ឆិកា ។សមាជិកសមាជិការសភាជា
ច្រើនបានសង្កត់ធ្ងន់ថា ត្រូវមានដំ ណោះស្រាយដ៏ខ្លាំងក្លាថែមទៀតសំដៅអនុវត្តន៍
ប្រកបដោយប្រសិទ្ធិភាពនូវ គោលនយោបាយ ច្បាប់ស្ដីពីការគ្រប់គ្រង ប្រើប្រាស់
ដីធ្លីនៅកសិដ្ឋានរបស់រដ្ឋ។លោកស្រី Nguyen Thu Anh សមាជិកាសភាមណ្ឌល Lam
 Dong បាន ស្នើរថា៖
“ពិនិត្យមើលឡើងវិញនូវមូលនិធិដីនៅទូទាំងប្រទេសនិយាយរួមនិងខេត្តក្រុងនានា
និយាយដោយឡែក។វាយតំលៃចំពោះស្ថានភាពខ្វះដីរស់នៅនិងដីផលិតកម្មនៅ
តំបន់និមួយៗ ហើយវិភាគមូលហេតុ។ដោះស្រាយយ៉ាងម៉ឺងម៉ាត់រាល់ករណីបុគ្គល
និងតំបន់ណាដែលប្រើប្រាស់ដីធ្លីខុសគោលដៅ ខុសច្បាប់”។
ទន្ទឹមនឹងនោះ សមាជិកសមាជិកាសភាក៏បានក្រើនរំលឹកថា ត្រូវកែលំអរយន្តការ
ប្រតិបតិ្ត ប្រគល់ជូនភារកិច្ចនិងសិទ្ធិអំណាចជាក់ស្ដែងសំរាប់តំបន់និមួយក្នុងការ
គ្រប់គ្រងនិងប្រើប្រាស់ដីធ្លីក៏ដូចជាមានគោលនយោបាយទាក់ទាញអង្គភាពអាជី
វកម្មវិនិយោគក្នុងវិស័យកសិកម្មផងដែរ៕

ប្រតិកម្មទៅវិញ