សកម្មភាពក្នុងមហោស្រពលើកតម្កើងកាហ្វេ និងតែវៀតណាមឆ្នាំ ២០២៤ ត្រូវបានរៀបចំយ៉ាងសម្បូរបែប ទាក់ទាញអាជីវកម្មជាច្រើនឱ្យចូលរួម ហើយត្រូវបានផ្សព្វផ្សាយកាន់តែទូលំទូលាយនិងពហុបណ្តាញជាងមុន។ ក្នុងនោះ ចំណុចស្នូលនៃមហោស្រពគឺសិក្ខាសាលា “ដំណោះស្រាយសម្រាប់ការនាំចេញកាហ្វេឲ្យឈានដល់ ៥ ពាន់លានដុល្លារអាមេរិក”។ នៅទីនេះ អ្នកជំនាញ និងសមាគមបានពិភាក្សាអំពីដំណោះស្រាយដើម្បីជំរុញការនាំចេញកាហ្វេប្រកបដោយនិរន្តរភាព បង្កើតតម្លៃកាន់តែច្រើន។
ពិធីបើកមហោស្រពលើកតម្កើងកាហ្វេ និងតែវៀតណាមឆ្នាំ ២០២៤។ រូបថត៖ TTXVN |
មហោស្រពលើកតម្កើងកាហ្វេ និងតែវៀតណាមឆ្នាំ ២០២៤ រួមចំណែកលើកកំពស់ឋានៈកាហ្វេ និងតែវៀតណាមនៅលើផែនទីកសិផលពិភពលោក។ បច្ចុប្បន្ននេះ កាហ្វេវៀតណាមមានវត្តមាននៅក្នុងប្រទេស និងតំបន់ដែនដីជាង ៨០។ ផ្នែកកាហ្វេបានរួមវិភាគទានជិត ៤% នៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាម បង្កើតការងារ និងប្រាក់ចំណូលស្ថិរភាពសម្រាប់គ្រួសារកសិករជាង ៧០០.០០០នាក់។ វៀតណាមមានផ្ទៃដីដាំកាហ្វេធំជាងគេទី ៦ នៅលើពិភពលោក ប៉ុន្តែជាប្រទេសនាំចេញកាហ្វេធំជាងគេទី ២ នៅលើពិភពលោក បន្ទាប់ពីប្រេស៊ីល។ កាលពី ១០ឆ្នាំមុន ការនាំចេញកាហ្វេសម្រេចបានត្រឹមតែ ២ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែដល់ឆ្នាំ២០២៣ បានកើនឡើងជាង ៤,១៨ ពាន់លានដុល្លារអាមេរិក៕