អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam នៅលើវេទិកាកិត្តិយស (រូបថត៖ VOV) |
ទទួលតាមការអញ្ជើញរបស់អគ្គលេខា គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយ និស្តចិន ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិនលោកស៊ី ជីនពីង (Xi Jinping) និងភរិយា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោក To Lam និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានមកដល់ទីក្រុងប៉េកាំង ដោយចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ក្នុង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែសីហា។ នាព្រឹកថ្ងៃទី ១៩ សីហា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង តាមពិធីការដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះប្រមុខរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋ ចិន លោក Xi Jinping បានធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍។
កាំភ្លើងធំបាញ់ចំនួន ២១ ដើមត្រូវបានបាញ់ឡើង ដើម្បីទទួលស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam អញ្ជើញមកកាន់មហាសាលប្រជាជន ដើម្បីចាប់ផ្តើមពិធីស្វាគមន៍ជាផ្លូវការ។ អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនក្នុងតួនាទីថ្មី។
អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam ត្រួតកងពលនៃកងទ័ពរំដោះប្រជាជនចិន (រូបថត៖ VOV) |
បន្ទាប់មក អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក Xi Jinping និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក To Lam បានត្រួតកងពលកិត្តិយសនៃកងទ័ពរំដោះប្រជាជនចិន និងកុមារចិនមួយចំនួនធំក្នុងសំលៀកបំពាក់ចម្រុះពណ៌ ដោយបានគ្រវីទង់ជាតិ និងផ្កាយ៉ាងកក់ក្តៅ ដើម្បីស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋ To Lam និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។
បន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ អគ្គលេខាបក្ស ប្រធានរដ្ឋលោក Xi Jinping បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចិន ហើយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក To Lam បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ វៀតណាមដំណើរការកិច្ចពិភាក្សា៕