|
លោក Narendra Modi ត្រូវបានជ្រើសតាំងជាផ្លូវការធ្វើជានាយករដ្ឋមន្ត្រីថ្មីរបស់ឥណ្ទា
(Image: Vietnam+) |
(VOVworld) – នាថ្ងៃទី ២០ ឧសភា ប្រធានគណៈបក្សប្រជាជនឥណ្ឌា (BJP) នៅ
រដ្ឋសភាឥណ្ឌា លោក Narendra Modi ត្រូវបានជ្រើសតាំងជាផ្លូវការធ្វើជានាយករដ្ឋ មន្ត្រីនៃប្រទេសនេះ។ ដោយសារ គណៈបក្ស BJP ដណ្តើមបានជ័យជំនះក្នុងការ
បោះ ឆ្នោតសភាជាន់ទាបឥណ្ឌានីតិកាលទី ១៦ ដោយមានអាសនៈ ២៨២ ក្នុង
ចំណោម អាសនៈចំនួន ៥៤៣ ក្នុងរដ្ឋសភា។ ថ្លែងមតិបន្ទាប់ពីជាប់ឆ្នោត លោក
Modi បានសន្យា នឹងខំប្រឹងប្រែងសំដៅឆ្លើយតបនឹងបំណងប្រាថ្នារបស់ប្រជាជន
និងសម្រេចភារកិច្ច ដែលប្រជាជនបានប្រគល់ជូន។ នាថ្ងៃដ៏ដែល លោក Modi
បានជួបជាមួយប្រធានាធិបតីឥណ្ឌា លោក Pranab Mukherjee ដើម្បីទទួលស្គាល់
ការបង្កើតរដ្ឋាភិបាលថ្មី។ ពិធីធ្វើសច្ចាប្រនិធានទទួលដំណែងរបស់លោក Modi
នឹងត្រូវបានរៀបចំឡើង នាថ្ងៃទី ២៦ ឧសភា ខាងមុខ៕