រុស្ស៊ីអាងជាថ្មីម្ដងទៀតថា៖ ការបោះប្រជាមតិរបស់ប្រជាជននៅ Crimea គឺស្របច្បាប់

Chia sẻ
(VOVworld) – នាយប់ថ្ងៃទី ១៦ មិនា​​ ក្នុងការសន្ទនាតាមទូរស័ព្ទ
ជាមួយប្រធា​នាធិបតីអាមេរិក លោក  Barack Obama សមភាពគី
រុស្ស៊ីបានអះអាងជាថ្មីម្ដង ទៀតថា៖ ការបោះប្រជាមតិរបស់
ប្រជាជននៅសាធារណៈរដ្ឋស្វ័យត Crimea អំពី អនាគតរបស់
តំបន់គឺស្របច្បាប់។
រុស្ស៊ីអាងជាថ្មីម្ដងទៀតថា៖ ការបោះប្រជាមតិរបស់ប្រជាជននៅ Crimea គឺស្របច្បាប់ - ảnh 1
រុស្ស៊ីបានអះអាងជាថ្មីម្ដងទៀតថា៖ ការបោះប្រជាមតិរបស់ប្រជាជននៅ Crimea គឺស្របច្បាប់ (Image: Vietnam+)


(VOVworld) – នាយប់ថ្ងៃទី ១៦ មិនា​​ ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយ
ប្រធា​នាធិបតីអាមេរិក លោក  Barack Obama សមភាពគីរុស្ស៊ីបានអះ
អាងជាថ្មីម្ដង ទៀតថា៖ ការបោះប្រជាមតិរបស់ប្រជាជននៅសាធារណៈ
រដ្ឋស្វ័យត Crimea អំពី អនាគតរបស់តំបន់គឺស្របច្បាប់។ នេះគឺជាចំលើយ
របស់ប្រធានាធិបតីរុស្ស៊ីតបតវិញបន្ទាប់ពីសេចក្តីថ្លែងការរបស់ប្រធានាធិបតី
អាមេរិកដែលបានចាត់ទុកថា៖ ការបោះប្រជាមតិរបស់ប្រជាជននៅ Crimea បានរំលោភលើរដ្ឋធម្មនុញ្ញរបស់អ៊ុយក្រែន។ អ្នកប្រមុខរដ្ឋសហព័ន្ធរុស្ស៊ីបាន
លើកច្បាស់ថា៖ ការបោះប្រជាមតិរបស់ប្រជាជនពោលខាងលើត្រូវបាន
រៀបចំឡើងតាមការកំណត់របស់ច្បាប់អន្តរជាតិនិងធម្មនុញ្ញរបស់ អ.ស.ប.។ ប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថា៖ ក្នុងការបោះ​ប្រជាមតិនាថ្ងៃទី ១៦ មិនា
កន្លងមក ប្រជាជន Crimea ត្រូវបានធានាសម្តែងមតិនិងសិទ្ធិសម្រេចរបស់
ខ្លួនដោយសេរីភាព។ ក្នុងពេលនោះ ប្រធានាធិបតីអាមេរិក លោក Barack
 Obama បានប្រកាសថា៖ ការបោះប្រជាមតិរបស់ប្រជាជននៅ Crimea ត្រូវ
បានដំណើរការក្រោមការជ្រៀតជ្រែកយោធារបស់រុស្ស៊ី។ ដោយហេតុនេះ អាមេរិកនិងសហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផលនៃការបោះប្រជា
មតិនេះទេ។ នាថ្ងៃដ៏ដែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Herman Van Rompuy និងប្រធានគណៈកម្មាធិការអឺរ៉ុប  (EC) លោក Jose Manuel Barroso បានចាត់ទុកថា៖ ការបោះប្រជាមតិរបស់ប្រជាជនពោលខាងលើគឺខុសច្បាប់និងមិនត្រឹមត្រូវ។ សហភាពអឺរ៉ុបនឹងមិនទទួលស្គាល់លទ្ធផលនៃការបោះប្រជាមតិ នេះទេ៕

ប្រតិកម្មទៅវិញ