រុស្ស៊ីលើកលក្ខខណ្ឌទទួលបានដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន

Chia sẻ

(VOVWORLD) - នៅថ្ងៃទី ១០ ខែសីហា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បានបញ្ជាក់ថា ដំណោះស្រាយសន្តិភាពនៅអ៊ុយក្រែនអាចសម្រេចបាន លុះត្រាតែបណ្តាប្រទេសលោកខាងលិចឈប់ផ្គត់ផ្គង់អាវុធដល់កងទ័ពអ៊ុយក្រែនទៀត។

រុស្ស៊ីលើកលក្ខខណ្ឌទទួលបានដំណោះស្រាយសន្តិភាពសម្រាប់ជម្លោះអ៊ុយក្រែន - ảnh 1អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin  (ប្រភព៖ TASS)

អនុរដ្ឋមន្ត្រីលោក Mikhail Galuzin បានបញ្ជាក់ថា រុស្ស៊ីបន្តរក្សាជំហរជាគោលការណ៍របស់ខ្លួន នោះជាដំណោះស្រាយដ៏ទូលំទូលាយ និរន្តរភាព និងយុត្តិធម៌។ យោងតាមអ្នកការទូតរុស្ស៊ី លក្ខណៈអព្យាក្រឹតភាព មិនចង់សម្ព័ន្ធមិត្ត និងគ្មាន នុយក្លេអ៊ែររបស់អ៊ុយក្រែន ត្រូវតែបញ្ជាក់ ដើម្បីសម្រេចបានដំណោះស្រាយសម្រាប់ជម្លោះបច្ចុប្បន្ន។

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានក្រើនរំលឹកបណ្តាប្រទេសលោកខាងលិច និងអ៊ុយក្រែនកំពុងខិតខំជំរុញរបស់ដែលហៅថា រូបមន្តសន្តិភាពដោយប្រធានាធិបតី Volodymyr Zelensky ស្នើឡើង ក្នុងកិច្ចប្រជុំកំពូលនៃក្រុមសេដ្ឋកិច្ចឈានមុខគេ និងអភិវឌ្ឍន៍ពិភពលោក (G20) នៅខែវិច្ឆិកា ឆ្នាំ ២០២២។ យោងតាមលោករូបនេះ ប្រការនេះពិតជាមិនទាក់ទងទៅនឹងដំណោះស្រាយដោយសន្តិវិធីទេ ប៉ុន្តែជា "ឱសានវាទ" សម្រាប់រុស្ស៊ី៕

ប្រតិកម្មទៅវិញ