រុស្ស៊ីលើកកម្ពស់ពហុភាគីនិយមដើម្បីការអភិវឌ្ឍ និងសន្តិសុខសកលប្រកបដោយសមធម៌

Chia sẻ
(VOVWORLD) - ក្នុងអំឡុងឆ្នាំនៃការធ្វើជាប្រធាន BRICS រុស្ស៊ីនឹងពង្រឹងតួនាទីរបស់អង្គការនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងរូបិយវត្ថុអន្តរជាតិ។ 
រុស្ស៊ីលើកកម្ពស់ពហុភាគីនិយមដើម្បីការអភិវឌ្ឍ និងសន្តិសុខសកលប្រកបដោយសមធម៌ - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនៅទីក្រុងមូស្គូកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ (រូបថត៖ AFP/TTXVN)

នាថ្ងៃទី ១ ខែមករា នៅក្នុងសុន្ទរកថាមួយក្នុងឱកាសដែលរុស្ស៊ីចាប់ផ្តើមកាន់តំណែងជាប្រធាននៃប្លុកប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន (BRICS) រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា  ចិន និងអាហ្វ្រិកខាងត្បូង) ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានសង្កត់ធ្ងន់ថា៖ បាវចនារបស់រុស្ស៊ីអំឡុងពេលជាប្រធានប្តូរវេនរបស់  BRICS ក្នុងឆ្នាំ ២០២៤ គឺ “ពង្រឹងពហុភាគីនិយមសម្រាប់ការអភិវឌ្ឍ និងសន្តិសុខសកលប្រកបដោយសមធម៌”។ លោកប្រធានាធិបតី ពូទីន បានសង្កត់ធ្ងន់ថា រុស្ស៊ីក៏ផ្តោតលើកិច្ចសហប្រតិបត្តិការវិជ្ជមាន និងប្រកបដោយភាពច្នៃប្រឌិតជាមួយបណ្តាប្រទេសទាំងអស់ដែលមានការយកចិត្តទុកដាក់។

ក្នុងអំឡុងឆ្នាំនៃការធ្វើជាប្រធាន BRICS រុស្ស៊ីនឹងពង្រឹងតួនាទីរបស់អង្គការនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងរូបិយវត្ថុអន្តរជាតិ។ ទីក្រុងមូស្គូក៏នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងកិច្ចសហប្រតិបត្តិការជាមួយសមាជិកក្នុងវិស័យនយោបាយ សន្តិសុខ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ក៏ដូចជាវប្បធម៌ផងដែរ។ លោកបានសង្កត់ធ្ងន់លើអាទិភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាខ្ពស់ សុខាភិបាល        បរិស្ថានវិទ្យា ក៏ដូចជាលើវិស័យវប្បធម៌ កីឡា ការផ្លាស់ប្តូរយុវជន និងការជួបប្រាស្រ័យប្រជាជន៕

ប្រតិកម្មទៅវិញ