នៅរសៀលថ្ងៃទី ២៩ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ "Gostiny Dvor" នៅកណ្តាលទីក្រុងម៉ូស្គូ ប្រធានសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបង្ហាញសារសហព័ន្ធនៅចំពោះមុខរដ្ឋសភា។ សារនេះត្រូវបានដាក់ចេញក្នុងបរិបទនៃការបោះ ឆ្នោតប្រធានាធិបតីរុស្ស៊ីដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា។
នៅដើមដំបូងនៃសារសហព័ន្ធរបស់ខ្លួន ប្រធានាធិបតីពូទីនបានរិះគន់បណ្តាប្រទេសលោកខាងលិចចំពោះការរុញប្រទេសរុស្ស៊ីចូលទៅ ក្នុងការប្រកួតប្រជែងសព្វាវុធ ហើយបានឲ្យដឹងថា រុស្ស៊ីនឹងពង្រឹងកម្លាំងយោធារបស់ខ្លួននៅតាមព្រំដែនខាងលិចក្នុងបរិបទនៃប្រទេសហ្វាំងឡង់ ហើយ ស៊ុយអែតបានចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)។ ប្រធានាធិបតីពូទីនក៏បានប្រកាសថា រុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការសន្ទនាជាមួយអាមេរិកលើបញ្ហាស្ថិរភាពជាយុទ្ធសាស្ត្រ ប៉ុន្តែលោកបានបញ្ជាក់ថា ទីក្រុងម៉ូស្គូមិនទទួលយកការបង្ខំឱ្យចរចាឡើយ។ ប្រធានាធិបតីពូទីនក៏បានព្រមានបណ្តាប្រទេសលោកខាងលិចអំពីផលវិបាកប្រសិនបើ NATO បញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន។ លោកបានបញ្ជាក់ថា រុស្ស៊ីមានសព្វាវុធដែលអាចវាយប្រហារលើទឹកដីនៃប្រទេសទាំងនេះ។
សូមគូសបញ្ជាក់ថា នេះគឺជាសារសហព័ន្ធលើកទី ២៩ របស់ប្រធានាធិបតីរុស្ស៊ី និងសារទី ១៩ របស់ប្រធានាធិបតីពូទីន៕