រុស្ស៊ីពង្រីកមូលដ្ឋានទ័ពអាកាសនៅស៊ីរី

Chia sẻ
(VOVWORLD) -ក្រសួងការពារជាតិរុស្ស៊ីក៏បានសាងសង់អគារថ្មីៗដើម្បីផ្ទុកយន្តហោះនៅមូលដ្ឋាននេះ ព្រមទាំងនឹងការពារយន្តហោះទាំងនេះចំពោះ ការវាយប្រហារដោយយន្តហោះដ្រូន។ 
 
រុស្ស៊ីពង្រីកមូលដ្ឋានទ័ពអាកាសនៅស៊ីរី - ảnh 1 ទិដ្ឋភាពនៃមូលដ្ឋានទ័ពអាកាស Hmeimim របស់ប្រទេសរុស្ស៊ីនៅខេត្ត Latakia ប្រទេសស៊ីរី។ (រូបថត៖  AFP / TTXVN)

នាថ្ងៃទី ២៦ខែកញ្ញាប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់សម្តីរបស់មន្ត្រីក្រសួងការពារជាតិ រុស្ស៊ីមួយរូបឮ ដែលមិនបញ្ចេញឈ្មោះបាននិយាយថាទីក្រុងម៉ូស្គូកំពុងពង្រីកមូលដ្ឋានអាកាស Hmeimim នៅស៊ីរី និងជួសជុលកែលម្អព្រលានយន្តហោះទីពីរ ដើម្បីជួយសម្រួលដល់សកម្មភាពយន្តហោះជាច្រើនគ្រឿង។ តាមមន្ត្រីរូបនេះថា ក្រសួងការពារជាតិរុស្ស៊ីក៏បានសាងសង់អគារថ្មីៗដើម្បីផ្ទុកយន្តហោះនៅមូលដ្ឋាននេះ ព្រមទាំងនឹងការពារយន្តហោះទាំងនេះចំពោះ ការវាយប្រហារដោយយន្តហោះដ្រូន។ នាបច្ចុប្បន្ននេះ រុស្ស៊ីបានដាក់ពង្រាយយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រចំនួន ៣០ គ្រឿង នៅមូលដ្ឋានយោធា Hmeimim៕

ប្រតិកម្មទៅវិញ