រុស្ស៊ីប្រឆាំងជំទាសចំពោះសេចក្តីសម្រេចដាក់កំហិតសមត្ថកិច្ចរបស់ម៉ូស្កូនៅPACE

Chia sẻ
(VOVworld)-គណៈប្រតិភូរុស្ស៊ីនាថ្ងៃទី១០មេសា បាន
ធ្វើពហិការកិច្ចប្រជុំរបស់ ក្រុមប្រឹក្សាសភាអឺរ៉ុប (PACE)
សំដៅប្រឆាំងជំទាស់ការដែល PACE អនុម័ត ផ្អាក
សិទ្ធិបោះឆ្នោតឃ្លាំមើល

រុស្ស៊ីប្រឆាំងជំទាសចំពោះសេចក្តីសម្រេចដាក់កំហិតសមត្ថកិច្ចរបស់ម៉ូស្កូនៅPACE - ảnh 1
សម័យប្រជុំមួយរបស់ PACE (រូបថតៈ news.go.vn)


(VOVworld)-គណៈប្រតិភូរុស្ស៊ីនាថ្ងៃទី១០មេសា បានធ្វើពហិការកិច្ចប្រជុំរបស់ក្រុម
ប្រឹក្សាសភាអឺរ៉ុប (PACE) សំដៅប្រឆាំងជំទាស់ការដែល PACE អនុម័ត ផ្អាកសិទ្ធិ
បោះឆ្នោតឃ្លាំមើលការបោះ ឆ្នោតរបស់រុស្ស៊ីដោយសារការដែលមូស្កូរួមបញ្ចូនគ្រីមេ
ក្នុងទឹកដីរុស្ស៊ី។

        ប្រធានគណៈប្រតិភូសមាជិកសភារុស្ស៊ីនិងជាប្រធានគណៈកម្មាធិការអន្តរជាតិ
ចំណុះរដ្ឋសភារុស្ស៊ីលោក Alexei Puskov បានប្រកាសថា ការចូលរួម PACE មិនមាន
អត្ថន័យទេ ដោយហេតុនេះ គណៈប្រតិភូរុស្ស៊ីចាកចេញពីកិច្ចប្រជុំ  ព្រមទាំងរក្សា
សិទ្ធពិនិត្យមើលថា តើត្រូវបន្តការចូលរួម PACE ដែរឬទេ។

        លោក Puskov វាយតម្លៃថា សេចក្តីសម្រេចនេះបានរំលោភទៅលើសិទ្ធិ របស់
គណៈប្រតិភូរុស្ស៊ី ហើយលោកឲ្យដឹងថែមទៀតថា ក្នុងរយៈពេល២ឬ៣សប្តាហ៍ខាង
មុខ រុស្ស៊ីនឹងចេញសេចក្តីប្រកាសនិងជូនដំណឹងឲ្យថ្នាក់ដឹកនាំ PACE៕

ប្រតិកម្មទៅវិញ