ប្រធានគណៈប្រតិភូរុស្ស៊ីលោក Vladimir Medinsky ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការចរចាសាជាមួយភាគីអ៊ុយក្រែននៅក្នុងតំបន់ Gomel ជិតព្រំដែនបេឡារុស្ស-អ៊ុយក្រែន ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ (រូបថត៖ AFP/VNA) |
ឆ្លើយសំណួររបស់មជ្ឈដ្ឋានសារព័ត៌មានអំពីរបៀបវារៈនៃកិច្ចចរចាជុំទី ២ រួមមានបទឈប់បាញ់ និងច្រករបៀងមនុស្សធម៌នោះ លោក Medinsky បាននិយាយថា “យើងបានផ្លាស់ប្តូរទស្សនៈរបស់ខ្លួនក្នុងការចរចាជុំទី ១ រួចហើយ។ រុស្ស៊ីបាននាំចេញគំនិតផ្ដួចផ្ដើមមួយចំនួនអំពីបទឈប់បាញ់ភ្លាមមួយរំពេច”។
ក្រៅពីនោះ លោក Medinsky បានអះអាងថា គណៈប្រតិភូរុស្ស៊ីបានអញ្ជើញទៅដល់ទីតាំងដែលគ្រោងនឹងប្រព្រឹត្តិទៅការចរចាជុំទី ២ រវាងទីក្រុងម៉ូស្គូ ជាមួយទីក្រុង គៀវ។ គណៈប្រតិភូអ៊ុយក្រែនទំនងជាទៅដល់ទីតាំងពោលខាងលើនៅព្រឹកថ្ងៃទី ៣ មិនា (ម៉ោងក្នុងតំបន់)។ ក្នុងពេលនោះ ភាគីអ៊ុយក្រែនក៏បានអះអាងថា គណៈប្រតិភូរបស់ប្រទេសខ្លួនកំពុងធ្វើដំណើរទៅកាន់ទីកន្លែងជួបចរចា។
តាមផែនការ គណៈប្រតិភូរបស់រុស្ស៊ី និងអ៊ុយក្រែននឹងជួបធ្វើការនៅតំបន់ Belovezhskaya Pushcha នៅព្រំដែនបេឡារុស្ស-ប៉ូឡូញ។ ការចរចាជុំទី ១ រវាងភាគីទាំងពីរបានប្រព្រឹត្តិទៅនាថ្ងៃទី ២៨ កុម្ភៈនៅតំបន់ Gomel តាមព្រំដែនរវាងបេឡារុស្ស និងអ៊ុយក្រែនផងដែរ៕