|
រុស្ស៊ីប្រកាសបន្តជួយឧបត្ថម្ភស៊ីរីប្រឆាំងលិទ្ធិភេរវកម្ម (Image: VNA) |
(VOVworld) – តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅ អ.ស.ប. លោក Vitaly
Churkin នាថ្ងៃទី ១៨ មេសា បានប្រកាសថា៖ រុស្ស៊ីនឹងបន្តជួយឧបត្ថម្ភកងទ័ព
ស៊ីរី ប្រឆាំងបណ្ដាក្រុមភេរវកម្ម រួមមាន៖ អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS)
និង រណសិរ្ស Al Nursa។ ថ្លែងមតិនៅសម័យពិភាក្សានៃក្រុមប្រឹក្សារសន្តិសុខ
អ.ស.ប. តំណាងរបស់រុស្ស៊ីបានសង្កត់ធ្ងន់ថា៖ ភាគីនានាគប្បីឆ្លៀតយកកិច្ច
ព្រម ព្រៀងឈប់បាញ់នៅស៊ីរីនិងការចរចារសន្តិភាពរវាងរដ្ឋាភិបាលស៊ីរី
ជាមួយកំលាំង ប្រឆាំងដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង Geneva ស្វីស ដើម្បី
ទទួលបានវិធានការ នយោបាយនិរន្តភាព។ ម៉ូស្គូវាយតំលៃខ្ពស់ចំពោះសកម្ម
ភាពរបស់ក្រុមការងារ ចំនួន ២ ស្តីពីបទឈប់បាញ់និងការងារមនុស្សធម៌
ដែលត្រូវបានបង្កើតនៅទីក្រុង Geneva។ សេចក្តីប្រកាសរបស់រុស្ស៊ីត្រូវបាន
នាំចេញបន្ទាប់ពីមានព័ត៌មានអំពី ការដែល៖ កំលាំងប្រឆាំងនៅស៊ីរីបានស្នើរ
ឲ្យបេសកជនពិសេស អ.ស.ប. ទទួល បន្ទុកបញ្ហានៅស៊ីរី លោក Staffan de
Mitsura ផ្អាកវង់ចរចារនាបច្ចុប្បន្ននៅ ទីក្រុង Geneva (ស្វីស) រហូតដល់ពេល
ណាមានលក្ខ័ណ្ឌឲ្យសមស្រប។ នាថ្ងៃទី ១៨ មេសា បណ្ដាភាគីប្រឆាំងនៅ
ស៊ីរីបានថ្កោលទោសលោក Mitsura ប្រព្រឹត្តលំ អៀងលើរដ្ឋអំណាច
Damascus ព្រមទាំង ដាស់តឿនអ្នកចរចារភាគីប្រឆាំងគ្រប់រូបមានគោល
ជំហររឹងមាំថែមទៀតនៅការចរចារសន្តិភាពនៅទីក្រុង Geneva៕