រុស្ស៊ីបានសម្រេចបានការរៀបចំសម្រាប់ផែនការយាមល្បាតរួមនៅស៊ីរី

Chia sẻ
(VOVWORLD) -    នាថ្ងៃទី ២៥ ខែតុលា រុស្ស៊ីបានប្រកាសថាសមាជិកក្នុងកងកំលាំង យោធា ចំនួន ៣០០ នាក់និងរថពាសដែកជាង ២០ គ្រឿងបានទៅដល់ប្រទេសស៊ីរី ។ នេះគឺជាសកម្មភាពត្រៀមរៀបចំសម្រាប់ការយាមល្បាតរួមរបស់ប្រទេសនេះជាមួយទួរគីនៅប្រទេសស៊ីរី។
រុស្ស៊ីបានសម្រេចបានការរៀបចំសម្រាប់ផែនការយាមល្បាតរួមនៅស៊ីរី - ảnh 1 រថយន្តរបស់រុស្សី (រូបថត៖ AFP/TTXVN)

នៅក្នុងសេចក្តីជូនដំណឹងមួយ បានឲ្យដឹងថាអ្នកនាំពាក្យវិមាន Kremlin លោក Dmitry Peskov បានបញ្ជាក់ពីការដាក់ពង្រាយអង្គភាពកងទ័ពនិងសព្វាវុធគ្រប់ប្រភេទដែលមាននៅក្នុងកិច្ចព្រមព្រៀងនាពេលថ្មីៗនេះ ក៏ដូចជាស្នើឱ្យកងកម្លាំងជនជាតិឃើដ ដកខ្លួនចេញពីតំបន់ដែលបានជូនដំណឹងកាលពីមុនមក។ ុយោងតាមកិច្ចព្រមព្រៀងរវាងរុស្ស៊ីនិងទួរគី កងកម្លាំងនៃប្រទេសទាំងពីរនឹងធ្វើសកម្មភាពយាមល្បាតរួមនៅតាមតំបន់ព្រំដែនមានចម្ងាយ ១០ គីឡូម៉ែត្រដែលជាកន្លែងយោធាអាមេរិកធ្លាប់បានបំពេញបេសកកម្មធ្វើការយាមល្បាតអស់រយៈពេលជាច្រើនឆ្នាំជាមួយកងកម្លាំងជនជាតិឃឺដផងដែរ៕

ប្រតិកម្មទៅវិញ