រុស្ស៊ីបានត្រៀមខ្លួនជាស្រេច សម្រាប់ជំ​នួប​ត្រីភាគីជាមួយអ៊ុយក្រែន និង IAEA

Chia sẻ
(VOVWORLD) - រុស្ស៊ីមិនជំទាស់ការរៀបចំកិច្ចប្រជុំត្រីភាគីជាមួយអ៊ុយក្រែន និងទីភ្នាក់ងារថាមពលអន្តរជាតិ (IAEA) ប៉ុន្តែកិច្ចប្រជុំនេះគួរតែរៀបចំឡើងនៅក្នុងប្រទេសទីបី ឬតាមទម្រង់នៃសន្និសីទពីចម្ងាយ ជំនួសឲ្យតំបន់ Chernobyl វិញ។
រុស្ស៊ីបានត្រៀមខ្លួនជាស្រេច សម្រាប់ជំ​នួប​ត្រីភាគីជាមួយអ៊ុយក្រែន និង IAEA - ảnh 1ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ (រូបថត៖ AFP/TTXVN)

យោងតាមវិមានក្រឹមឡាំង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយដូច្នេះនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីបារាំងលោក Emmanuel Macron កាលពីថ្ងៃទី ៦ ខែមីនា។ នៅពេលត្រូវបានលោក  Macron សួរអំពីស្ថានភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់អ៊ុយក្រែន លោក Vladimir Putin បានបញ្ជាក់ថា កម្រិតវិទ្យុសកម្មនៅក្នុងតំបន់នេះនៅតែស្ថិតក្នុងកម្រិតធម្មតា។ អគ្គីភ័យបានឆាបឆេះក្នុងរោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុបកាលពីថ្ងៃទី ៣ ខែមីនា។ រុស្ស៊ីបានគ្រប់គ្រងតំបន់នៅជុំវិញរោងចក្រ ខណៈពេលដែលបុគ្គលិកអ៊ុយក្រែននៅតែដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរក្នុងរោងចក្រនេះដដែល៕

 

ប្រតិកម្មទៅវិញ