រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ភាគខាងកើត ប្រទេសអ៊ុយក្រែន។ រុបថត៖ AFP/TTXVN |
ថ្លែងមតិនៅលើប៉ុស្តិ៍ទូរទស្សន៍ Rossiya-1 លោកស្រី Maria Zakharova បានសង្កត់ធ្ងន់ថា រុស្ស៊ីជាភាគីដែលបានស្នើឱ្យ IAEA ធ្វើការត្រួតពិនិត្យរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ។ យោងតាមលោកស្រី IAEA ក៏ដូចជាអគ្គនាយកទីភ្នាក់ងារនេះ លោក Rafael Grossi បានយល់ពីគោលជំហររបស់រុស្ស៊ី ហើយក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ រុស្ស៊ីបានខិតខំប្រឹងប្រែងរៀបចំឲ្យមានអធិការកិច្ចមួយ។
Zaporizhzhia គឺជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតមួយនៅអឺរ៉ុប។ រោងចក្រនេះស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងរុស្ស៊ីចាប់តាំងពីខែមីនាឆ្នាំនេះ។ នាពេលថ្មីៗនេះ តំបន់នៅជុំវិញរោងចក្រទទួលរងការវាយប្រហារយោធាជាច្រើនលើក។ រុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមក ពីការបាញ់ផ្លោងលើរោងចក្រនេះ។
នាថ្ងៃដដែលនោះ អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi បានប្រកាសថា លោកកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដោយដឹកនាំគណៈប្រតិភូនៃទីភ្នាក់ងារនេះ មកត្រួតពិនិត្យរោងចក្រថាមពល Zaporizhzhia ៕