រុស្ស៊ី​និ​ង​អ៊ុយ​ក្រែន​បន្ត​ធ្វើ​ការ​ចរចា​សន្តិភាព​នៅ​ថ្ងៃ​ទី​១ ខែមេសា

Chia sẻ
(VOVWORLD) - នៅថ្ងៃទី៣០ ខែមីនា មន្ត្រីចរចាអ៊ុយក្រែនលោក David Arakhamia បានឲ្យដឹងថា ប្រទេសអ៊ុយក្រែននិងរុស្ស៊ីនឹងភ្ជាប់ការចរចាសន្តិភាពឡើងវិញតាមទម្រង់អនឡាញ នៅថ្ងៃទី១ ខែមេសា ក្រោយពីវង់ចរចានៅប្រទេសតួកគីនាពេលថ្មីៗនេះ។
រុស្ស៊ី​និ​ង​អ៊ុយ​ក្រែន​បន្ត​ធ្វើ​ការ​ចរចា​សន្តិភាព​នៅ​ថ្ងៃ​ទី​១ ខែមេសា - ảnh 1ប្រធានគណៈប្រតិភូចរចាអ៊ុយក្រែន លោក David Arakhamia និងប្រធានគណៈប្រតិភូចរចារុស្ស៊ី លោក Boris Medinsky។ (រូបថត៖ Twitter/Mykhailo Podolyak)

ក្នុងសារដែលបានបង្ហោះតាមបណ្តាញអ៊ីនធឺណែត មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនរូបនេះបាននិយាយថា ទីក្រុងគៀវស្នើឲ្យមានជំនួបផ្ទាល់ រវាងមេដឹកនាំនៃប្រទេសទាំងពីរ ប៉ុន្តែរុស្ស៊ីបានឆ្លើយតបថា ត្រូវដោះស្រាយយ៉ាងផ្ដាច់ព្រ័ត្រ នូវបញ្ហាជាច្រើនទាក់ទងនឹងសេចក្តីព្រាងសន្ធិសញ្ញា។

មុននោះ នាថ្ងៃដដែល ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រកាសថា ការចរចាសន្តិភាពរវាងអ៊ុយក្រែននិងរុស្ស៊ីនៅតែបន្ត ហើយ"នាពេលបច្ចុប្បន្ន មានតែពាក្យសម្តីប៉ុណ្ណោះ មិនទាន់មានអ្វីច្បាស់លាស់ឡើយ"។

យោងតាមសារព័ត៌មាន Sputniknews នៅថ្ងៃទី៣០ ខែមីនា ប្រធានគណៈប្រតិភូចរចាររុស្ស៊ី លោក Vladimir Medinsky បានឲ្យដឹងថា ការចរចាររវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្ត ហើយបានបញ្ជាក់ថា គោលជំហររបស់ទីក្រុងម៉ូស្គូ លើតំបន់ Donbass និង Crimea នៅតែមិនមានការផ្លាស់ប្តូរអ្វីឡើយ៕ 

ប្រតិកម្មទៅវិញ