រុស្ស៊ីនឹងមិនញុះញង់បណ្ដាលឲ្យកើតឡើងសង្គ្រាមនុយក្លេអ៊ែរទេ

Chia sẻ
(VOVWORLD) - ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា៖ រុស្ស៊ីនឹងមិនបណ្តាលឲ្យកើតឡើងសង្គ្រាមនុយក្លេអ៊ែរទេ ហើយបានសង្កត់ធ្ងន់ថា៖ ឃ្លាំងអាវុធនុយក្លេអ៊ែរនៃប្រទេសនេះបំរើគោលដៅការពារខ្លួនឯង។ 
រុស្ស៊ីនឹងមិនញុះញង់បណ្ដាលឲ្យកើតឡើងសង្គ្រាមនុយក្លេអ៊ែរទេ  - ảnh 1 រុស្ស៊ីនឹងមិនញុះញង់បណ្ដាលឲ្យកើតឡើងសង្គ្រាមនុយក្លេអ៊ែរទេ 

(VOVworld) – ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអះអាងថា៖ រុស្ស៊ីនឹងមិនបណ្តាលឲ្យកើតឡើងសង្គ្រាមនុយក្លេអ៊ែរទេ ហើយបានសង្កត់ធ្ងន់ថា៖ ឃ្លាំងអាវុធនុយក្លេអ៊ែរនៃប្រទេសនេះបំរើគោលដៅការពារខ្លួនឯង។ ឆ្លើយសម្ភាស នៃមជ្ឈដ្ឋានសារព័ត៌មាន ប្រធានាធិបតី Vladimir Putin បានបញ្ជាក់ថា៖ ការផ្ទុះឡើងសង្គ្រាមនុយក្លេអ៊ែរនឹងជាសោនាដកម្មមួយរបស់មនុស្សលោកនិងពិភពលោកទាំងមូល។ ប៉ុន្តែ ជាពលរដ្ឋម្នាក់និងជាប្រមុខរដ្ឋរុស្ស៊ី ប្រធានាធិបតី លោក Vladimir Putin បានប្រកាសថា៖ លោកមានការទទួលខុសត្រូវការពារផលប្រយោ ជន៍របស់ជាតិខ្លួន។ លោកបានអះអាងថា៖ ការស្លាប់រស់របស់ប្រទេសជាតិគឺជាប្រការសំខាន់បំផុតចំពោះរូបលោក៕

ប្រតិកម្មទៅវិញ